• កម្ពុជានាំមុខថៃ ក្នុងចំណោមប្រទេសកំពូលទាំង ៥ លើពិភពលោក ដែលមានកម្រិតប្រាក់ខែកើនឡើង

    ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចខ្ពស់ជាងគេទាំង ៥ ក្នុងពិភពលោកដែលបង្ហាញពីកំណើនប្រាក់ខែគោលនៅក្នុងឆ្នាំ ២០២០ ក្នុងចំនួន ៤.២% កើនឡើងពីឆ្នាំមុនដែលមានត្រឹមតែ ៣.៨% នេះបើយោងតាមការព្យាករណ៍របាយការណ៍ប្រាក់ខែប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងដោយ ECA។ ជាថ្មីម្ដងទៀតទ្វីបអាស៊ីត្រូវបានគេមើលឃើញពីកំណើនប្រាក់ខែគោលខ្ពស់បំផុតនៅលើពិភពលោក ខណៈដែលការកំណើនប្រាក់ខែជាមធ្យមនៅអាស៊ីប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថានឹងមាន ៣.២% ខ្ពស់ជាងមធ្យមភាគពិភពលោក ១.៤% និងជិត ៣ ដងនៃអត្រាមធ្យមរបស់អឺរ៉ុប ១.១%។

    នៅក្នុងនោះផងដែរកម្ពុជាឈរនៅលំដាប់ទី៤ នាំមុខប្រទេសប្រទេសថៃ និងតាមពីក្រោយប្រទេសឥណ្ឌា វៀតណាម និងឥណ្ឌូនេស៊ី ដោយឥណ្ឌាឈរនៅលំដាប់កំពូលនៅអាស៊ីប៉ាស៊ីហ្វិក ហើយវៀតណាមនាំមុខគេនៅអាស៊ីអាគ្នេយ៍ បន្ទាប់មកប្រទេសឥណ្ឌូនេស៊ី កម្ពុជានិងថៃ។ យ៉ាងណាមិញមូលហេតុដែលធ្វើឲ្យបណ្ដាប្រទេសនៅអាស៊ីមានការកើនឡើងយ៉ាងឆាប់រហ័សនៃប្រាក់ខែគោលបើប្រៀបធៀបទៅនឹងតំបន់ផ្សេងទៀត គឺដោយសារអតិផរណាទាប និងការកើនឡើងផលិតភាពនៅក្នុងសេដ្ឋកិច្ចជាច្រើននៅអាស៊ី។

    សូមបញ្ជាក់ផងដែរថាកាលពីខែកញ្ញាកន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ១៩០ ដុល្លារដល់កម្មករនិយោជិតពេញសិទ្ធិ និងចំនួន ១៨៥ ដល់កម្មករនិយោជិតសាកល្បងចាប់ពីខែមករា ឆ្នាំ ២០២០ តទៅ។ ដោយឡែកទោះជាយ៉ាងណាក្ដីមិនមែនប្រទេសទាំងអស់នៅអាស៊ីដែលកំពុងរីកចម្រើន នឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងប្រាក់ខែមធ្យមខាងលើបន្ទាប់ពីអតិផរណានោះទេ។ កម្មករនៅក្នុងប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងមានការធ្លាក់ចុះយ៉ាងខ្លាំងនូវប្រាក់ខែគោលរបស់ពួកគេបើប្រៀបធៀបនឹងឆ្នាំមុនៗមកនៅត្រឹម ២.៩% ពី ៤% ក្នុងឆ្នាំ ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ