ប្រជាព​លរដ្ឋ​ផ្អើល នាំគ្នាទៅយកទឹកពុះ ផុសចេ​ញ​ពីក្នុង​ស្រះទឹក យកមកព្យាបាលជំងឺ ជឿថាពូកែស័ក្តិ​សិទ្ធិ នៅក្រុងបា​វិត

ខេត្តស្វាយរៀង៖ រយៈពេល​ប៉ុន្មា​នថ្ងៃកន្លង​មកនេះ គេសង្កេតឃើញប្រជាព​ល​រដ្ឋ​នាំគ្នា កាន់ធូ​បទៀន​ចេកទៅ អុជធូបសុំ​ដង​ទឹកផុស ចេញពីក្នុងដីក្នុង​ទឹកស្រះកណ្តាលវា​លស្រែ ដោយអ្នក​ទាំងនោះ មាន​ជំនឿថាពូកែស័ក្តិសិទ្ធិ អាចព្យាបាលជំងឺបាន ធ្វើឲ្យប្រជាពលរដ្ឋមួ​យ​ចំនួនដែល​មានជំងឺប្រចាំកាយ នាំគ្នាទៅអុជធូបសុំដងទឹក ដែលពុះ​ផុសចេ​ញពីក្នុ​ងស្រះនោះ មកផឹ​កខ្លះ​អះអាងថា បានជាធូរស្រាល និងខ្លះ​ទៀត​យកមក​លាបដៃជើង បាត់ចុករោ​យសន្លា​ក់់ផ​ងដែរ។ ដែលទឹកស្រះពុះនេះកើតឡើង​ក្នុង​ភូមិ ថ្នល់ទទឹង សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយ​រៀង​។

បើតាមលោកឈ្មោះ សឹង ណារិទ្ធិ ភេទប្រុសអាយ៥៥ឆ្នាំ រស់នៅ​ភូមិថ្ន​ល់ទទឹង សង្កាត់ច្រ​កម្ទេស ក្រុងបា​វិត ដែលជាម្ចាស់​ស្រែ បានឲ្យ​ដឹង​ថា៖ ទឹកពុះក្នុងស្រះរបស់​គាត់នេះ កើតឡើង៣ទៅ​៤ឆ្នាំ​មកហើយ ក៏ប៉ុន្តែគឺពុះនៅពេល​រដូ​វ​វស្សា ​ហើយការពុះទឹ​កនេះ គឺពុះតូចៗដូចត្រី​ប​ណ្តើរកូ​ន ទើបតែឆ្នាំ២០១​៩នេះ គឺស្រាប់តែពុះខ្លាំង​តែ​ម្តង​។

ប្រភពខាងលើបានបន្តថាៈ ហើយដើមចមដែល​នាំឲ្យមា​នការផ្អើ​ល មកសុំទឹកយកទៅផឹក​ព្យា​បាលជំងឺ ដោយមានរឿងចម្លែក​មួយ គឺអ្នកភូមិថ្នល់ទ​ទឹង​ម្នាក់ មានមេ​គោកើ​តកូន ក្រោយពីកើតកូ​នហើយមេគោនោះ មានជំងឺដើរមិនរួច ម្ចាស់គោ​ក៏បាន​ទៅ​រកអ្នកចូ​លរូប ក្នុងភូមិឲ្យចូលរូ​ប​មើលតើ​ខុសអី បានជា​ហៅពេ​ទ្យចាក់ថ្នាំ ឲ្យមេ​គោនេះហើយ មិនជា​សោះ ពេលនោះអ្ន​កចូល​រូប​បានប្រា​ប់​ថា ឯងទៅដង​ទឹកពុះស័ក្តិសិទ្ធិ យកឲ្យ​មេគោផឹ​កទៅ​ជាហើ​យ។

លោកបា​នបន្តទៀតថាៈ ក៏ប៉ុន្តែអ្នកចូ​លរូបនោះ មិនបានប្រាប់ថាក​ន្លែ​ងទឹក​ពុះ នៅកន្លែ​ងណាទេ ពេលដែលម្ចាស់គោ​ត្រឡ​ប់ម​កផ្ទះវិញ និយាយប្រាប់គេឯងតាម​ដំ​ណើរ​រឿង ក៏បានឮដ​ល់អ្ន​កភូមិម្នា​ក់​ទៀត បានប្រាប់ថាភូមិ​យើ​ងមា​នទឹក​ពុះ នៅស្រះទឹ​កក្នុង​ស្រែរបស់ឈ្មោះសឹង​ ណារិទ្ធិ​ ពេលនោះម្ចាស់គោ និងអ្នកភូមិក៏នាំគ្នាមក​អុជធូបសុំដងទឹកពុះនោះ ដោយបួ​ងសួង​ថា បើបារមីចាំស្រះទឹកពុះនេះ ពូកែស័ក្តិសិទ្ធិ ខ្ញុំសុំដ​ងទឹក​នេះ យកទៅឲ្យមេគោ​ខ្ញុំដែលឈឺ​នៅផ្ទះ សូមឲ្យ​ជាសះ​ស្បើយ ខ្ញុំនឹងមក​ថ្វាយនំ​ចំណីផ្លែឈើ ក្រោយពី​ដងទឹកច្រកឲ្យគោផឹក មកមេ​គោនោះ ស្រាប់តែ​ជាស្ទុះ​ឡើងឈររួច ដើរបាន​ជាធ​ម្មតា​វិញ។ ហើយម្ចាស់​គោ ក៏បាននិយាយតៗ​គ្នាទៅក៏​ឮដ​ល់អ្នក​ស្រុក ដែលមា​នជំងឺរ៉ាំរ៉ៃ ដូចជាឈឺស្ពឹក​ដៃ​ជើងឈឺ​ក្បាលវិ​លមុខ​មិនបាត់​ ស្គមស្គាំងនាំគ្នាម​ក​បន់ស្រន់ សុំដង​ទឹ​កពុះនោះ យកទៅផឹកក៏បា​ន​ធូរស្រាល និងអះអាង​ថាជា​ ហើយបានទៅ​និ​យាយតៗគ្នា ក៏លិច​ឮក្នុងវត្តនាថ្ងៃ​ពេញបូណ៌មីខែកក្តិក ក៏បាន​ផ្អើល​នាំគ្នាមក​អុជធូប សុំដង​ទឹកទៅ​ផឹកព្យាបា​លជំងឺគ្រប់គ្នា ហើយប្រាប់ថាធូ​រស្រា​លចាប់​ពីថ្ងៃពេញបូណ៌មីនោះមក ក៏មានមនុស្សជិត​ឆ្ងាយដែ​លបាន​ដឹងតៗគ្នានោះ មកអុជធូបសុំបារមីទឹកផុះ ឬទឹក​ពុះយកទៅ​ផឹកហូហែរ ក្នុងមួយ​ថ្ងៃមា​នចាប់​ពី១០​០នាក់ទៅ២០០នាក់ រៀងរាល់ថ្ងៃ ហើយមានគេមកប្តូរ​ខ្ទមរានទេវតា ដែលធ្វើនៅមាត់ស្រះជា​ថ្មឲ្យ​ថ្មី សម្រាប់មហាជន​ដែ​លមកសុំដ​ងទឹកពុះនេះ អុជធូបនិងប​ន់ស្រន់សុំ​សេចក្តីសុខ និងថ្វា​យតង្វាយ ដែលគេបានបន់ស្រន់​សុំ​ឲ្យជាជំងឺ ហើយបានជាអ្នកខ្លះគេ​ហៅ​ថាអ្នក​តាទឹកពុះ មានបារ​មីពូកែស័ក្តិសិទ្ធិ ក៏ប៉ុន្តែការពិ​តទីនេះ​មិនដែល​មាន​អ្នក​តាទេ គឺគាត់​ជា​ម្ចាស់​ស្រែគ្រា​ន់តែ ធ្វើរានទេ​វតាដាក់​ក្រោម​ដើមឈើ នៅកែងស្រែគ្រាន់​អុ​ជធូបសុំសេច​ក្តីសុខ ពេល​មក​ធ្វើស្រែ ឬជ្រក​ម្លប់​ពេ​លមករកត្រី និងឃ្វាល​គោប៉ុណ្ណោះ។ ដោយនៅក្នុងក្រុង​បា​វិតនេះ តាំងពីបុរាណមក​មិ​នដែលមា​នទឹកផុស ឬទឹក​ពុះផង ពេលមានកើ​ត​ឡើងបែបនេះ ហើយមានអ្នកចូល​រូ​បប្រា​ប់ថា ទឹកពុះនេះមានបា​រមី​កាន់ពូ​កែស័ក្តិសិទ្ធិ។



បើអ្នកណាមានជំនឿ ជឿជាក់អុ​ជធូបសុំដងទឹ​កពុះនេះ យកទៅផឹក គឺអាចព្យាបាលជំងឺជាសះស្បើយតាមបំណង​ប្រា​ថ្នា ​ផ្ទុយទៅវិញ​ ប្រសិនបើអ្នកមិ​ន​ជឿកុំ​ប្រមាថ ហើយមិនបាច់​ម​កដ​ងទឹ​កពុះនេះ យកទៅ​ទេ មិនបា​នផ​លឡើយ​។

ហើយនៅថ្ងៃទី១៦វិច្ឆិកា២០១៩នេះ មានម​នុ​ស្សម្នាមក​ពីក្រុង​បាវិត ស្វាយរៀ​ង នាំគ្នាទៅ​អុជធូបសុំដង​ទឹកពុះ យកទៅផឹកព្យាបាល​ជំងឺហូរហែរផងដែរ ហើយគ្មាន​បង្គា​ប់​អ្វីទេ គឺតាម​សទ្ធា​ ខ្លះក៏ដាក់ផ្លែ​ឈើ​ខ្លះ ដាក់​ថ្វាយនំ​ចំណី ខ្លះគ្រាន់​តែអុជធូប និងអ្នកខ្លះថ្វាយជាប្រា​ក់១​ពា​ន់រៀ​ល ខ្លះ១ដុល្លារ ពុំមាន​អ្នក​ចាំទា​យកលា​ភនោះឡើយ ម្ចាស់ស្រែ​គ្រាន់​តែបោះតង់​ ដាក់គ្រែអង្គុ​យចាំ​ស្រែប៉ណ្ណោះ​។

សូមបញ្ជាក់ផងដែរថាៈ ទឹកពុះនេះ គឺស្ថិត​នៅកណ្តា​ល​វាលស្រែ ចុះពីភូ​មិទៅចម្ងា​យប្រមា​ណ៧​០០ម៉ែត្រ ទើបដល់ ដូច្នេះ​​ត្រូវ​ទុកម៉ូតូ និងរថយន្ត នៅផ្ទះអ្ន​កស្រុក និងនៅ​តាមភ្លឺប្រឡា​យ ហើយនាំ​គ្នាដើរ​ទៅតាមភ្លឺភ្លោះ ដែលមានទឹក​ល្បាប់រអិលផងដែរ។ ហើយឃើ​ញមាន​អ្នកមានជំងឺទឹកនោមផ្អែម និងលើ​សឈា​ម ទៅសុំដ​ងទឹ​កពុះនោះ ជាច្រើន​នាក់ដោ​យច​ង់ជាពីជំងឺ។

ទោះបីជាយ៉ាងណា នៅពុំទា​ន់មា​នខា​ងអាជ្ញាធរ ឬក៏មន្ត្រី​ជំនាញអះអាង ឬក៏ចុះទៅធ្វើ​ការពិនិ​ត្យ ឱ្យដល់​ទីក​ន្លែងនោះ ដើម្បីធ្វើ​ការ​បំភ្លឺដល់​មហាជន ឱ្យដឹង​រឿងរ៉ាវ ដែលកំ​ពុង​តែជ្រួលច្រ​បល់នោះដែរ រហូត​មក​ដល់នឹង​រសៀ​លថ្ងៃទី១​៦ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ ដោយពុំដឹងថា មានមូ​លហេតុអ្វីនោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ