ខេត្តកណ្តាល៖ ក្រុមចោរថ្លើមធំ បើករ៉ឺម៉កដើរលួច ត្រូវម្ចាស់គេទាន់ ជាន់កបានម្នាក់ ប្រគល់អោយប៉ូលីស។ ករណីអំពើលួច នេះកើតហេតុអាទិត្យ ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះលុច លាភ នៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លុច លាភ ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងជួសជុលរថយន្ត។
ជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ទ្រី សុខគួង ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាដក(ឃាត់ខ្លួន)។
២.ឈ្មោះ យួន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុក កៀនស្វាយ ខេត្តកណ្តាល (គេចខ្លួន)។ វត្ថុតាងចាប់យក៖ រទេះសណ្តោង ០១គ្រឿង ធុងខ្យលអុកទ្រូស៊ែនចំនួន០២ អាគុយចំនួន០៣គ្រឿង ម៉ូទ័របូមទឹកចំនួន០១គ្រឿង ខ្នងកង់ម៉ូតូចំនួន០២ ដែកកាប់អូតូ កូនសោរមួលខ្ចៅចំនួន០២។
នគរបាលបានប្រាប់ពីសភាពរឿងហេតុ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាមោង០១និង៣០នាទី មានឈ្មោះទ្រី សុខ គួង និងបក្ខពួក០១នាក់ទៀតបានចូលលួចដោះអាគុយរថយន្តដាក់លើរទេះ ភ្លាមនោះជនរងគ្រោះបានស្រែកឆោឡោថាចោរៗ ជនសង្ស័យទាំងពីរបានដោះកន្ទុយរុឺម៉កចោល ហើយជិះម៉ូតូសំដៅទៅទិសខាងត្បួង ឯជនរងគ្រោះក៏ដេញតាមចាប់រហូតដល់ឃុំទឹកវិល ទើបចាប់បាន ហើយបានរាយការណ៏ជូនសមត្កិច្ចឲ្យជួយសហការ ហើយកម្លាំងប៉ុស្តិ៍ព្រែកគយ បានទៅដល់កន្លែងកើតហេតុ រួចនាំជនសង្ស័យរួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការ តាមនីតិវិធី៕