ភ្នំពេញ ៖ លោក ហេង ឡុង ប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម និងអ្នកនាង ចន ច័ន្ទលក្ខិណា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានពាក្យ ប្តឹងលោក អ៊ឹម ជីវ៉ា សមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរចំនួន៣បទល្មើស នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
ពាក្យបណ្តឹងដែលដាក់ជូនទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា បទល្មើសទាំង៣ ដែលលោក ហេង ឡុង និងភរិយា ប្តឹងឈ្មោះ អ៊ឹម ជីវ៉ា រួមមាន៖ បទបរិហារកេរ្តិ៍ជាសាធារណៈ, ប្រមាថ និងគំរាមកំហែងហែកកេរ្តិ៍ មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តាញសង្គម (Facebook) ក្នុងគណនីមានឈ្មោះ អ៉ឹម ជីវ៉ា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហេង ឡុង បានបញ្ជាក់ថា អ្វីដែលយើងមិនចង់ជួបគឺគេចមិនរួច ខ្ញុំបានរៀបចំពាក្យបណ្ដឹងរួចរាល់ហើយប៉ុន្តែដោយសារថ្ងៃនេះជាថ្ងៃសៅរ៍ទើបពាក្យបណ្ដឹងនេះមិនទាន់ទៅដល់តុលាការ។ មានតែច្បាប់ទេទើបអាចបញ្ជាក់ថា យើងជាមនុស្សបែបណា?