អ្នកនាង សុគន្ធ និសា តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស ដែលមានបទពិសោធន៍សិល្បៈអស់មកជាង១៧ឆ្នាំ ជាមួយសម្លេងស្រទន់ផ្អែមថ្នមបំពេរ។ មកដល់បច្ចុប្បន្ននេះតារាស្រីរូបនេះនៅតែទទួលបានការគាំទ្រ និងចូលចិត្តជាខ្លាំងពីសំណាក់មហាជនជាពិសេសលើសមត្ថភាពដ៏សម្បូរបែបរបស់នាង ព្រោះក្រៅពីច្រៀងនាងក៏អាចសម្តែងបានយ៉ាងសមឥតខ្ចោះផងដែរ។
យ៉ាងណាមិញថ្មីៗនេះ តារាចម្រៀង សុគន្ធ និសា ក៏បានធ្វើឲ្យមហាជនកោតសរសើរបន្ទាប់ពីអ្នកនាងបានប្រកាសចែកស្បែកជើងជូនដល់សិល្បការិនីដែលខ្វះខាត។ ដោយអ្នកនាងបានឲ្យដឹងថាក្នុងការចែកស្បែកជើងជូនដល់សិល្បការិនីដែលខ្វះខាតនេះ ដោយសារតែអ្នកនាងធ្លាប់មានបទពិសោធន៍យល់ពីអារម្មណ៍ដែលចូលសិល្បៈដំបូង គ្មានថវិកាទិញសម្ភារៈសំលៀកបំពាក់ឡើងឆាក ហើយមានតែរៀមច្បងជាអ្នករើរបស់ចាស់ៗយកមកឲ្យ។ អ្នកនាង សុគន្ធ និសា បានសរសេររៀបរាប់ថា៖ “ជម្រាបសួរ! បងប្អូនទាំងអស់គ្នា នេះជាទឹកចិត្តបន្តិចបន្តួច របស់នាងខ្ញុំ សម្រាប់បងប្អូនទាំងអស់គ្នា ដែលជាសិល្បៈការនីនិងមានការខ្វះខាតប្រេីតាមតម្រូវការ ! សូមកុំប្រកែប្រកាន់! នាងខ្ញុំចែកជូនដោយឥតគិតថ្លៃ!ចឹងសម្រាប់បងប្អូនដែលចង់បានសូមទំនាក់ទំនង Inbox: Vatana January បញ្ជាក់ : លេខទំហំជេីង(Size): 36″៕