មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុកមានការចែកចាយយ៉ាងច្រើនទាក់ទងនឹងយុវវ័យមួយចំនួនបានធ្វើការសាក់រូបផែនទីប្រទេសកម្ពុជា និងផ្ទៃក្រឡា ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនៅលើដៃ និងដងខ្លួន ដើម្បីជាការបង្ហាញថាខ្លួនស្រលាញ់ប្រទេសកម្ពុជា និងស្រលាញ់ទឹកដីកម្ពុជា មិនចង់ឲ្យមានការបាត់បង់ទឹកដីឡើយ។
នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះផងដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានបង្ហោះសារជុំវិញការសាក់រូបផែនទីនេះដែរថា “គាត់សាក់ផ្ទៃដីស្រុកខ្មែរ ព្រោះខ្លាចខ្មែរបាត់ដី តែពេលនេះរាជរដ្ឋាភិបាលថាដីខ្មែរធំជាងនេះ តើត្រូវកាត់ដីអោយគេអោយសល់តែត្រឹមនេះ ឬ ត្រូវចៀរស្បែកនេះសាក់ជាថ្មី ?”។