• CAPA ផ្តល់​ពាន​រង្វាន់​ដល់ Vietjet «ក្នុងនាម​ជាក្រុមហ៊ុន​អាកាស​ចរណ៍​​គិត​ថ្លៃ​សេវា​ទាប​​​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក ប្រចាំ​ឆ្នាំ​២០១៩»

    (សិង្ហ​បុរី ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៩) ក្រុមហ៊ុន​អា​កាស​ចរណ៍​ជំនាន់​ថ្មី Vietjet ត្រូវ​បាន​ផ្តល់​ពាន​រង្វាន់​ក្នុង​នាម «ជា​ក្រុមហ៊ុន​​​​អាកាស​ចរណ៍​គិត​ថ្លៃ​សេវា​ទាប​ក្នុង​តំបន់​អាស៊ី-ប៉ា​ស៊ី​ហ្វិក ប្រចាំឆ្នាំ​» ដោយ​ មជ្ឈមណ្ឌល​សម្រាប់​​អាកាស​ចរណ៍​អាស៊ី​-ប៉ា​ស៊ី​ហ្វិកហៅ​កាត់ថា CAPA​។ កម្ម​វិធី​ប្រគល់​ពាន​រង្វាន់នេះ បាន​​ប្រព្រឹត្ត​ទៅ​ អំឡុង​កិច្ច​ប្រជុំ​វិស័យ​អាកាស​ចរណ៍​អាស៊ី CAPA ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ចាប់​ពីថ្ងៃ​ទី​១៤ ដល់​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​ប្រទេស​សិង្ហ​បុរី​។

    លោកស្រី Nguyen Thi Phuong Thao (ឆ្វេង) ប្រធាន និងជានាយកប្រតិបត្តិរបស់ Vietjet ទទួលពានរង្វាន់ “ក្រុមហ៊ុនអាកាសចរណ៍គិតថ្លៃសេវាទាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩” ដែលត្រូវបានផ្តល់ដោយលោក Peter Harbison ប្រធាន CAPA។

    ​ពាន​​រង្វាន់​ប្រចាំ​ឆ្នាំ​របស់ CAPA មួយ​នេះ គឺ​ជា​ការ​ទទួល​ស្គាល់​​​លើ​ក្រុមហ៊ុន​អា​កាស​ចរណ៍​នានា ដែលបាន​​ប្រតិ​បត្តិ​យុទ្ធ​សាស្ត្រ​​លេច​ធ្លោ​ជាង​គេ​បំផុត​ប្រចាំ​តំបន់ បាន​ប្រែ​ក្លាយ​​ខ្លួន​ឯង​ជា​ក្រុមហ៊ុន​ឈាន​មុខ​គេ និង​បានក្លាយ​ជា​ក្រុមហ៊ុន​បែប​ច្នៃ​ប្រឌិត​ដ៏​អស្ចារ្យ​បំផុត ដើម្បី​ធ្វើ​ជា​គំ​រូ​សម្រាប់​ក្រុមហ៊ុន​ផ្សេង​ទៀត ​ក្នុងការ​​យក​តម្រាប់​តាម អំឡុង​ពេល​​នៃ​ឆ្នាំ​នេះ នៅ​ក្នុង​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍​ក្នុង​តំបន់​។

    ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vietjet ក្នុងពេលចូលរួមក្នុងកិច្ចប្រជុំអាកាសចរណ៍អាស៊ី CAPA នៅសិង្ហបុរី។

    ក្រៅពី​​​បាន​ឆ្លើយ​តប​យ៉ាង​ល្អ​ប្រសើរ​លើ​គ្រប់​លក្ខខណ្ឌ​ទាំង​អស់ ក្រុមហ៊ុន​អាកាស​ចរណ៍ Vietjet ក៏​មាន​ភាព​លេច​ធ្លោ​ទៅ​លើ​ការ​បន្ត​​ការ​ពង្រីក​បណ្តាញ​របស់​ខ្លួន​ឥត​ឈប់​ឈរ​ ផងដែរ​។ បច្ចុប្បន្ន Vietjet គឺ​ជាក្រុមហ៊ុន​អាកាស​ចរណ៍​​ក្នុង​ស្រុក​ឈាន​មុខ​គេ​​​របស់​វៀត​ណាម និង​បាន​​ពង្រីក​បណ្តាញ​អន្តរ​ជាតិ​របស់​ខ្លួន​​ជា​បន្ត​បន្ទាប់​។ នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ជំ​ហ​ដ៏គួរ​ឲ្យ​ទាក់​ទាញ ដើម្បី​ស្រប​ទៅ​តាម​ទស្ស​ន​វិស័យ​សេដ្ឋ​កិច្ច និង​ទីផ្សារ​ដែលមាន​ការ​រីក​ចម្រើន​យ៉ាង​​ឆាប់​រហ័ស​​របស់​វៀត​ណាម​។

    ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vietjet ក្នុងពេលចូលរួមក្នុងកិច្ចប្រជុំអាកាសចរណ៍អាស៊ី CAPA នៅសិង្ហបុរី។

    លោក Peter Harbison ប្រធាន​អង្គ​ភាព​ CAPA បាន​​ឲ្យ​ដឹង​ថា៖ «Vietjet បន្ត​​បង្កើត​ឲ្យ​មានការ​ចាប់​អារម្មណ៍​ក្នុង​នាម​ជាក្រុម​ហ៊ុន​អាកាស​ចរណ៍​គិត​ថ្លៃ​សេវា​ទាប​បែប​ប្រពៃ​ណី​មួយ​។ ក្រុមហ៊ុន​នេះ មាន​មូលដ្ឋានគ្រឹះ​ហិរញ្ញ​វត្ថុ​ដ៏​​រឹង​មាំ និង​មាន​ផែន​​ការ​ច្បាស់លាស់​ក្នុងការ​ប្រជែង​ជាមួយនឹង​ក្រុមហ៊ុន​ប្រតិ​បត្តិ​ករ​ធំ​​ៗ​បំផុត​ជាច្រើន ក្នុង​​អាស៊ី​-ប៉ា​ស៊ី​ហ្វិក ក្នុង​រយៈ​ពេល​​ជាច្រើន​ទស​វត្សរ៍ ខាង​មុខនេះ​»​​។

    ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Vietjet ក្នុងពេលចូលរួមក្នុងកិច្ចប្រជុំអាកាសចរណ៍អាស៊ី CAPA នៅសិង្ហបុរី។

    លោក​ស្រី Nguyen Thi Phuong Thao ប្រធាន និង​ជា​នា​យក​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន Vietjet មាន​ប្រសាសន៍​ថា៖ «បេស​កកម្ម​របស់ Vietjet គឺ​ការ​បង្កើត​​ឲ្យ​មានការផ្លាស់ប្តូរ​ប្រកប​​ដោយ​ភាព​ជោគ​ជ័យ​ក្នុង​សេវា​​ឧស្សា​ហកម្ម​អាកាស​ចរណ៍​។ យើង​​សូម​ថ្លែ​ងអំណរ​គុណ​សម្រាប់​ការ​ជឿទុក​ចិត្ត ភាព​ជា​ដៃគូ និង​ការ​ទទួល​ស្គាល់​ពី CAPA ដែល​ជា​អង្គ​ភាព​​អាកាស​ចរណ៍​ដ៏ល្បីល្បាញ​បំផុត​ក្នុង​អាស៊ី-​ប៉ា​ស៊ីហ្វិក​។ យើង​ពិត​ជា​មាន​សេចក្តី​សោម​មន្ស​រីក​រាយ​ណាស់​ក្នុង​ការ​នាំ​យក​ឱកាស​ហោះហើរ​ជា​មួយ​នឹង​តម្លៃ​ហោះ​ហើរ​បែប​សន្សំ​សំ​ចៃ និង​សេវា​​ផ្សេងៗ ប្រកប​ដោយ​ភាព​រួស​រាយ​រាក់​ទាក់ នៅ​លើ​យន្តហោះ​ថ្មី និង​មាន​ការ​រៀប​ចំដ៏ប្រណិត ទៅកាន់​​អ្នក​ដំណើរ​ជិត​១០០​លាន​នាក់ ស្រប​ពេល​ដែល​យើង​ក៏​បាន​បង្កើត​តម្លៃ​ជា​វិជ្ជ​មាន​សម្រាប់​សហ​គមន៍ និង​ដៃគូ​របស់​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍ ផងដែរ​»។

    CAPA គឺ​ជា​អង្គ​ភាព​​ឈាន​មុខ​គេ​​លើ​ការ​​អង្កេត​ទីផ្សារ​​អាកាស​ចរណ៍​ឯក​រាជ្យ វិភាគ និង​សេវា​ទិន្នន័យ​​​ផ្សេង​ៗ ដែល​គ្រប​ដណ្តប់​​លើ​ការ​អភិវឌ្ឍ​នានា​​ទូ​ទាំង​ពិភព​លោក​។ ខណៈ​ដែល​ត្រូវ​បាន​បង្កើត​​ឡើង​ក្នុង​ឆ្នាំ​១៩៩៩ ផ្លាត​ហ្វមរបស់ CAPA ជួយ​ដល់​វិស័យ​អាកាស​ចរណ៍ និង​អាជី​វកម្ម​​​របស់​ក្រុមហ៊ុន​ផ្គត់​ផ្គង់ ឲ្យ​រក្សាការ​​ទទួល​បាន​ព័ត៌​មាន រក្សា​ការ​ផ្សារ​ភ្ជាប់ទំនាក់​ទំនង​​​ជា​មួយនឹង​មេ​ដឹកនាំ​​​ឧស្សា​ហរកម្ម និង​ការ​បំផុស​គំនិត​លើ​បញ្ហា​ប្រេង ដើម្បី​បង្កើត​ឲ្យ​មានការផ្លាស់ប្តូរ​។ ខណៈ​ដែល​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​ពានរង្វាន់​ដ៏មានកិត្យា​នុ​ភាពមួយ​សម្រាប់​​ភាព​ឥត​ខ្ចោះ​ផ្នែក​យទុសាស្ត្រ​ក្នុង​វិស័យ​​អាកាស​ចរណ៍ CAPA បាន​​ផ្តល់​ពាន​រង្វាន់​ជាលើក​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​២០០៣ ដើម្បី​ទទួល​ស្គាល់​ពី​ភាព​ជោគ​ជ័យ​របស់​ក្រុមហ៊ុន​អាកាស​ចរណ៍ និង​អាកាស​យាន​ដ្ឋាន​ក្នុង​តំបន់​​អាស៊ី​-ប៉ា​ស៊ី​ហ្វិក​។

    Vietjet បាន​បន្ត​ពង្រីក​បណ្តាញ​​បស់​ខ្លួន​ជា​បន្ត​បន្ទាប់ ដើម្បី​បង្កើត​ឱកាស​ហោះហើរ​កាន់​តែ​ច្រើន​បន្ថែម​ទៀត រួម​ជាមួយ​នឹង​​​តម្លៃ​សេវា​បែប​សន្សំ​ចំ​ចៃ​សម្រាប់គ្រប់គ្នា​។ ជាមួយនឹង​ការ​ផ្តោត​លើ​តម្លៃ​​ជាស្នូល​របស់​ខ្លួន ទៅលើ «សុវត្ថិ​ភាព សុភ​មង្គល តម្លៃ​សម​រម និង​ទៀង​ទាត់​ពេល​វេលា​» ក្រុមហ៊ុន​អាកាសចរណ៍​មួយតនេះ ពិត​ជា​មានមោទ​ន​ភាព​ណាស់​ក្នុង​ការ​ធា​នា​ឲ្យ​បាន​ថា អ្នក​ដំណើរ​ទាំង​អស់ តែង​តែការ​ហោះហើរ​ប្រកបដោយ​សុវត្ថិភាព និង​រីក​រាយ នៅ​ក្នុង​ពេល​ធ្វើ​ដំណើរ​លើ​យន្ត​ថ្មី ដែល​បំពាក់​ដោយ​កៅអី​ដ៏មាន​ផា​សុខ​ភាព រួម​ជាមួយ​នឹង​ជម្រើស​ម្ហូប​អាហារ​ដ៏ឈ្ងុយ​ឆ្ងាញ់​ និង​ក្តៅ​ចំនួន​៩​មុខ ដែល​ត្រូវ​បាន​បម្រើ​ដោយ​បុគ្គ​លិក​​ដ៏ស្រស់​ស្អាត និង​រួស​រាយ​រាក់​ទាក់​របស់ Vietjet​។ ក្រុមហ៊ុន​នេះ ក៏​ផ្តល់ជូន​ឧបករណ៍​​ប្រើប្រាស់​ទំនើប និង​​សេវា​កម្ម​ផ្សេង​ៗ​ជាច្រើន​តាម​រយៈ​ផ្លាត​ហ្វាម​ពាណិជ្ជ​កម្ម​អេឡិច​ត្រូនិក​ ផងដែរ​។

    ជា​មួយ​នឹង​ការ​ប្រមូលផ្តុំ​ដោយ​យន្ត​ទំនើប​ៗ​​ដែល​មាន​អាយុ​កាល​ជា​មធ្យម​ត្រឹម​តែ​ ២,៧​ឆ្នាំ ក្រុមហ៊ុន​អាកាស​ចរណ៍ ប្រតិ​បត្តិ​ការ​ហោះ​ហើរ​ប្រចាំ​ថ្ងៃ​ចំនួន​៤០០​​​លើក ដោយ​ដឹក​​អ្នក​ដំណើរ​ច្រើន​ជាង​១០០​​លាន​នាក់ មក​ទល់​ពេល​នេះ ទូ​ទាំង​បណ្តាញ​​ដែលមាន​ពង្រីក​របស់​ខ្លួន ក្នុងនោះ​រាប់​បញ្ចូល​ទាំង​គោល​ដៅ​ជាច្រើន​ទូ​ទាំង​ប្រទេស​វៀត​ណាម និង​គោល​ដៅ​អន្តរ​ជាតិ ក្នុង​ប្រទស​កម្ពុជា ឥណ្ឌា ជប៉ុន កូរ៉េ​​ខាង​ត្បូង តៃ​វ៉ាន់ សិង្ហ​បុរី ហុង​កុង ឥណ្ឌូនេស៊ី ថៃ ម៉ា​ឡេ​ស៊ី មីយ៉ាន់​ម៉ា និង​ប្រទេស​ចិន​។​

    ក្រុមហ៊ុន Vietjet បានទទួលរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ ៧ នៅឆ្នាំ២០១៨ និង​ឆ្នាំ​២០១៩ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com ហើយ​ក៏ត្រូវបានចាត់ថ្នាក់ជា​ក្រុមហ៊ុនអាកាសចរណ៍មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​អាកាសចរណ៍​ល្អបំផុតទាំង ៥០ របស់ពិភពលោក​ សម្រាប់​​ភាពរឹងមាំផ្នែក​ហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការ​ចាត់ថ្នាកនេះធ្វើឡើង​ដោយ Airfinance Journal kក្នុង​ឆ្នាំ​២០១៨ និង​ឆ្នាំ​២០១៩​។

    ការ​ទទួល​បាន​ពាន​រង្វាន់​ដ៏មាន​កិត្យា​នុ​ភាព​នេះ ពី CAPA ដែល​ជា​អង្គ​ភាព​អាកាស​ចរណ៍​ឈាន​ម​មុខ​គេ​ក្នុង​ពិភព​លោក មិន​ត្រឹម​​តែ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​​របស់​ Vietjet ប៉ុណ្ណោះទេ ប៉ុន្តែ ក៏​ជា​​មោទ​ន​ភាព​​ដ៏ក្រៃ​លែង​សម្រាប់​ឧស្សា​ហ​កម្ម​អាកាស​ចរណ៍​ដែលកំពុង​រីក​ចម្រើន​របស់​វៀត​ណាម ផងដែរ​៕

    ទំនាក់​ទំនង​ព័ត៌​មាន៖

    ក្រុមហ៊ុន QED

    កម្ពុជា(​ភា​សា​ខ្មែរ)

    អ៊ិន សុផេង

    អ៊ី​ម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 87 222 817

    កម្ពុជា (អង់​គ្លេស)

    Julian Rake

    អ៊ី​ម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +855 93 324 283

    ក្រុមហ៊ុន Vietjet

    កញ្ញា Kieu Duong (ហៅ Amy)

    អ៊ី​ម៉ែល៖ [email protected]

    លេខ​ទូរ​ស័ព្ទ៖ +84 932 775 066

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ