រាជធានីភ្នំពេញ ៖ លោក ម៉ាន់ ប៊ុនធឿន អ្នកកាសែតជើងចាស់ និងធ្លាប់បម្រើការងារជូនអង្គភាពសារព័ត៌មានល្បីៗជាច្រើន នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ប៉ុន្តែនៅពេលនេះ រូបលោកបានធ្លាក់ខ្លួនឈឺជាទម្ងន់ និងកំពុងតែសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់មែត្រ។
អង្គភាពសារព័ត៌មាន ដែល លោក ម៉ាន់ ប៊ុន ធឿន ធ្លាប់បានបំរើការងារ នាពេលកន្លមក មានដូចជា៖ កាសែត “រស្មីកម្ពុជា”- កាសែត”កម្ពុជាថ្ងៃនេះ”- កាសែត”ខ្មែរស្ថាបនា” និងកាសែត”សហស្សវដ្តថ្មី” ជាដើម..។
ស្ថានភាពជំងឺដ៏ធ្ងន់ធ្ងរ របស់ លោក ម៉ាន់ ប៊ុនធឿន ត្រូវបានគ្រួសារបញ្ជូនទៅកាន់មន្ទីរកាល់ម៉ែត ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែក្រុមគ្រួសារ របស់លោក បានត្អូញត្អែរថា កំពុងជួបបញ្ហាខ្វះខាតលុយកាក់ សម្រាប់ចំណាយទៅលើការសម្រាកព្យាបាលជំងឺជាបន្តទៀតនៅក្នុងមន្ទីរពេទ្យ។
ផ្តើមពីបញ្ហានេះ ក្រុមគ្រួសារសាច់ញាតិ របស់លោក ម៉ាន់ ប៊ុនធឿន បានអំពាវនាវដល់សប្បុរសជន មិត្តភ័ក្រ និងអ្នករួមអាជីពជួយផ្តល់ជាថវិកា ដើម្បីព្យាបាលជំងឺបន្ត..។
សូមរំលឹកថា លោក ម៉ាន់ ប៊ុនធឿន កាលអំឡុងឆ្នាំ២០០៧-២០០៨ រូបគាត់ គឺជាស្ថាបនិកមួយរូប របស់ទស្សនាវដ្តីធម្មជាតិ ដែលមានលោក សែម បូរ៉ា ជាចាងហ្វាង ហើយលោក ម៉ាន់ ប៊ុនធឿន ធ្វើជានិពន្ធនាយក ជាមួយលោក ឈឹម សារិទ្ធ។
បច្ចុប្បន្ននេះ លោក ម៉ាន់ ប៊ុនធឿន ត្រូវបានក្រុមគ្រួសារ នាំយកទៅព្យាបាលជំងឺ នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងស្ថានភាពជំងឺ របស់លោកមានសភាពធ្ងន់ធ្ងរបំផុត។
ប្រសិនបើបងប្អូនអ្នករួមអាជីព ឬមិត្តភ័ក្រ របស់លោក ម៉ាន់ ប៊ុនធឿន មាមបំណងជួយឧបត្ថម្ភជាថវិកា និងសម្ភារៈក្តី សូមទាក់ទងផ្ទាល់ទៅក្រុមគ្រួសារ របស់លោកលោក ម៉ាន់ ប៊ុនធឿន តាមរយៈលេខទូរស័ព្ទ៖ ០១០ ៧៥ ៥៥ ៨១៕