• លោកពូ ព្រហ្ម ម៉ាញ បានបង្កើតសាលាបណ្ដុះបណ្ដាលបង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដល់កូនខ្មែរជំនាន់ក្រោយដោយមិនគិតថ្លៃ

    លោក ព្រហ្ម ម៉ាញ ជា​​​វីរ​សិល្បករ​អាយ៉ៃ​ជើង​ចាស់​ ល្បីល្បាញជាយូរឆ្នាំណាស់មកហើយនិងទទួលបានការគាំទ្រខ្លាំងពីមហាជនទាំងចាស់ និងក្មេង។ យ៉ាងណាមិញថ្មីៗនេះលោកពូ ក៏បានប្រកាសពីថ្នាក់បង្រៀនអាយ៉ៃ និងចម្រៀងភ្លេងការ ដល់កូនខ្មែរជំនាន់ក្រោយដោយមិនគិតថ្លៃ។ ដោយយោងតាមការសម្ភាសន៍របស់អ្នកតំណាងសមាគមសិល្បករខ្មែរ លោក ព្រហ្ម ម៉ាញ បានឲ្យដឹងថាលោកបានបើកថ្នាក់បង្រៀនអាយ៉ៃនេះចាប់តាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលទីតាំងបង្រៀនស្ថិតក្នុងបុរី KC ជិតវត្តតាំងក្រសាំង អាស័យដ្ឋាន L14 បុរីKC សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ លេខទំនាក់ទំនង 012 868808 ។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់សិស្សមកពីបណ្តាខេត្តលោកក៏មានកន្លែងស្នាក់នៅ និងបាយទឹកដោយមិនគិតថ្លៃ តែលុះត្រាសិស្សនោះមានការអត់ធ្មត់ក្នុងការរៀនសូត្រ។

    ដោយលោក ហេង ឡុង បានសរសេររៀបរាប់ថា៖ “បងប្អូនខ្មែរពិតជាទទួលស្គាល់ពីសមត្ថភាពដ៏អស្ចារ្យរបស់លោកពូ ព្រហ្ម ម៉ាញ នៅពេលដែលអត់ពីលោកពូទៅសួរថា តើបទពិសោធន៍ ជំនាញ ចំណេះដឹងទាំងអស់នេះ នឹងត្រូវបាត់បង់។ នេះជាកត្តាដែលជំរុញឲ្យលោកពូផ្ទាល់ ក៏ដូចជា សមាគមសិល្បករខ្មែរ គាំទ្រឲ្យមានសាលាបណ្ដុះបណ្ដាលបង្រៀនអាយ៉ៃ និងចំរៀងភ្លេងការដល់យុវជនជំនាន់ក្រោយ។ សូមអញ្ជើញបងប្អូនទស្សនា និងចែកចាយឲ្យបានទូលំទូលាយ ដើម្បីផ្ដល់ឱកាសដល់កូនខ្មែរ ដែលមានបំណងចង់រៀនដែលគិតថ្លៃ”៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ