• Facebook បិទ​គណ​នេយ្យ​ក្លែងក្លាយ​ជា​ង ៥ពាន់លានក្នុងឆ្នាំនេះ

    ក្នុងឆ្នាំនេះ ក្រុមហ៊ុនហ្វេសបុក បា​នធ្វើការបិទគណនេយ្យ​ក្លែ​ង​ក្លាយ​ចំនួ​ន ៥,៤ពាន់លាននៅលើវេទិ​កា​រប​ស់ខ្លួ​ន ប៉ុន្តែគណនេយ្យក្លែងក្លាយ​រាប់​លាន​ទៀ​ត ទំនងនៅមានលើបណ្តាញរ​ប​ស់ខ្លួ​ន។ នេះបើតាមការបញ្ជាក់រប​ស់​ក្រុម​ហ៊ុន នៅថ្ងៃពុធម្សិលមិញ​នេះ​។



    កាលពីឆ្នាំ ២០១៨ ក្រុមហ៊ុនបានធ្វើការបិទគណនេ​យ្យ​ក្លែង​ក្លាយ​ចំ​នួន ៣,៣ពាន់លាន។ ជា​រឿងរាល់​ខែ មានគណនេយ្យក្លែងក្លាយចំ​នួ​ន ៥ភា​គ​រយ។

    ប្រធានប្រតិបត្តិក្រុម​ហ៊ុ​នលោ​ក​ Mark Zuckerberg បានហៅការបិទគណ​នេយ្យ​ក្លែងក្លាយដ៏ច្រើនបែ​បនោះថា គឺជាសញ្ញាបញ្ជាក់ពីការប្រឹ​ង​ប្រែង របស់ក្រុមហ៊ុនក្នុងការ​ចា​ត់ការ​លើបញ្ហា​នោះ ​និងបានស្នើឲ្យក្រុមហ៊ុនផ្សេ​ង​ៗទៀ​ត ចាត់វិធាកា​រ​ស្រដៀ​ងគ្នា​។​

    លោកថ្លែងប្រាប់អ្នកសា​រ​ព័ត៌មានដូច្នេះថា “ដោយសារតែចំនួនរបស់ពួ​ក​​យើ​ងខ្ព​ស់ វាមិនមែនមាន​ន័​យថា​ វាមានមាតិការដែ​ល​គំរា​មកំ​ហែង​ច្រើន​នោះ​ទេ។ វាមានន័​យថា យើងត្រូវខិតខំធ្វើការឲ្យខ្លាំង​ក្លា​ដើម្បី​កំណ​ត់មា​តិកា​រទាំ​ង​នោះ ហើយ​ដូ​ច្នេះទើ​បចំនួ​នវាខ្ពស់​”។

    សូមបញ្ជាក់ថា ចាប់តាំងពីប​ង្កើ​តឡើ​ងក្នុ​ងឆ្នាំ ២០០៤មក រហូតមកដល់ពេ​ល​នេះ ​ក្រុមហ៊ុនហ្វេសបុកមានអ្នក​ប្រើ​ប្រាស់​ សរុបទាំងអ​ស់​ប្រមា​ណ​ ២,៥ពាន់លាននាក់ទូទាំង​ពិភ​ពលោ​ក៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ