Apple បានសម្រេចដាក់លក់កាសឥតខ្សែជំនាន់ចុងក្រោយ AirPods Pro ក្នុងទីផ្សារប្រទេសឥណ្ឌាជាផ្លូវការហើយ ប៉ុន្តែជុំវិញតម្លៃក៏មានភាពខុសគ្នាច្រើនបើធៀបនឹងទីផ្សារអាមេរិក។
នៅឥណ្ឌា AirPods Pro មានតម្លៃ ២៤ ៩០០ រូពី ឬប្រហែល ៣៤៥ ដុល្លារអាមេរិក ដោយតម្លៃនេះអាចជាវស្មាតហ្វូនធុនកណ្តាលមួយបានយ៉ាងស្រួល ជាមួយកម្លាំងម៉ាស៊ីនធំទៀតផង។ បើតាមដឹងប្រភេទ AirPods ធម្មតាកន្លងមកគឺទទួលបានផ្លែផ្កាច្រើន បែបនេះ Apple ក៏ហ៊ានជឿថាអតិថិជនខ្លួននឹងហ៊ានបន្ថែមកញ្ចប់ថវិកាលៃលកលើកាសសេរ៊ីឆ្នាំ ២០១៩ ជាក់ជាមិនខាន។
គួរបញ្ជាក់ថា AirPods Pro បានរចនារូបរាងថ្មី គួបផ្សំការបន្ថែមនូវមុខងារការពារសំឡេងរំខាន Noise Cancellation និងអាវក្រោះការពារទឹក ជាមួយគុណភាពសំឡេងកាន់តែល្អប្រសើរជាងមុន៕