• ស្ងាត់ៗ Apple បញ្ចេញ MacBook Pro 16-inch តម្លៃកប់ ៦ ពាន់ដុល្លារ

    Apple បាន​បង្ហាញ​ចេញ​ MacBook Pro 16-inch ស្ងាត់ៗ​កាល​ពី​ម្សិលមិញ​នេះ ដែល​វា​មាន​តម្លៃ​​ថោក​បំផុត​គឺ ២ ៣៩៩ ដុល្លារ។ ប្រសិន​បើ​ជ្រើស​រើស​យក​​បន្ថែម​គ្រឿង​ក្នុង​ឲ្យ​កប់​តម្លៃ​របស់ MacBook Pro ថ្មី​នេះ​គឺ​មាន​ដល់ ៦ ០៩៩ ដុល្លារ។

    សម្រាប់ ៦ ០៩៩ ដុល្លារ អ្នក​ទទួល​បាន​ RAM ទំហំ ៦៤GB ប្រភេទ DDR4, ក្រាហ្វិក​ AMD Radeon Pro 5500M ជា​មួយ​មេមូរី ៨GB ប្រភេទ GDDR6, CPU Intel Core i9 ២,៤GHz 8-Core ជំនាន់​ទី ៩ និង​អង្គ​ផ្ទុក​ប្រភេទ SDD ទំហំ ៨TB ដែល​មាន​ជា​លើក​ដំបូង​បំផុត​សម្រាប់​កុំព្យូទ័រ​យួរ​ដៃ។

    គួរ​ដឹង​ថា​ MacBook Pro 16-inch គឺ​មាន​បំពាក់​នូវ​ក្ដារ​ចុច​ថ្មី​ឈ្មោះ​ Magic Keyboard ដែល​​ជំនួស​ឲ្យ​ក្ដារ​ចុច​ប្រភេទ Butterfly។ អេក្រង់​វា​មាន​ទំហំ ១៦ អ៊ីញ ប៉ុន្តែ​មាន​វិមាត្រ​ដូច​នឹង MacBook Pro 15-inch ដែរ ដោយ​សារ​មាន​ស៊ុម​អេក្រង់​ស្ដើង​ជាង​មុន។

    សម្រាប់​ប្រភេទ​ថោក​បំផុត​ដែល​មាន​តម្លៃ ២ ៣៩៩ ដុល្លារ​ គឺ​មាន​ RAM ទំហំ ១៦GB ប្រភេទ DDR4, ក្រាហ្វិក​ AMD Radeon Pro 5300M ជា​មួយ​មេមូរី​ ៤GB ប្រភេទ GDDR6, CPU Intel Core i7 ២,៦GHz 6-Core ជំនាន់​ទី ៩ និង​អង្គ​ផ្ទុក​ SSD ទំហំ ៥១២GB​៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ