• K01 ប្រាប់ថាដៃសមុទ្រក្នុងក្រុងកំពត ស្អុយខ្លាំងណាស់ សូមជួយមើលផង

    មកដល់​ថ្ងៃនេះ​ ពិធី​បុណ្យ​អុំទូក​ អកអំបុក​ បណ្តែត​ប្រទីប​ និង​ សំពះ​ព្រះខែ​ បានឈានចូលមកដល់ថ្ងៃទី៣ហើយ​ ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស​ បាននឹងកំពុងតែមានការ​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ ខណៈដែល​ពួកគេ​បានឈប់សំរាក​ ដេីម្បី​ចូល​រួម​អបអរសាទរ​ក្នុង​ពិធី​បុណ្យ​ជាតិ​ដ៏ធំមួយនេះ​ ហេីយក៏មាន​ប្រជាជន​មួយ​ចំនួន​បានត្រលប់ទៅកាន់ស្រុកកំណេីតរបស់ខ្លួន​ ដេីម្បីជួបជុំ​បងប្អូន​សាច់ញាតិ​ និងឪពុកម្តាយយ៉ាងនឹករលឹកផងដែរ។

    ជាមួយ​នឹង​ដំណើរ​កម្សាន្តក្នុង​ឱកាស​នៃ​ពិធី​បុណ្យ​អុំទូក​នេះដែរ​ ក៏មានតំបន់​រមណីយដ្ឋាន​មួយចំនួន​តូច​ បានទទួលរងនូវ​ការរិះគន់​ពី​អ្នក​ដំណើរ​ និង​ភ្ញៀវ​ទេសចរណ៍​ ដូចជា​ការ​ បរិស្ថាន​មិនស្អាត​ ការដំឡើង​ថ្លៃ​កន្លែង​ តូប​ ផ្ទះ​សំណាក់​ សណ្ឋាគារ​ និង​អាហារ​ភេសជ្ជៈ​ជាដេីម ដែលនេះជា​បញ្ហា​មួយបង្កឲ្យមានការ​ប៉ះពាល់យ៉ាងខ្លាំង​ចំពោះ​មុខមាត់​ប្រទេស​ជាតិ​។

    យ៉ាងណា​មិញ​ ក្រឡេក​មកមេីល​លោក​ K01 ឯណេះ​វិញ​ ខណៈ​ដែល​នៅអំឡុងថ្ងៃនៃ​ពិធី​បុណ្យ​អុំទូក​ លោក​ ជាមួយ​​ភរិយា​ និង​មិត្តភ័ក្ដិ​បងប្អូន​ បានមានដំណេីររួមគ្នាទៅកាន់ខេត្ត​កំពត​ ក៏ស្រាប់​តែ​ប្រទះឃើញ​បរិស្ថាន​មិនស្អាត​ ដែលសភាពទឹក​ទន្លេឡេីង​កខ្វក់​ ដោយក្នុង​នោះ​ដែរ​ លោក​ K01 ក៏បាន​មានការ​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា៖

    «ស៊ែរតែម្នាក់មួយ នឹងបានដឹងដល់មិនខាន ជួយខមិនម្នាក់មួយផង​ សូមផ្ញើរ​វីដេអូ​ ដែលថតបានមុនហ្នឹង ទៅមន្ត្រីខេត្ត កំពតជួយ យកភ្នែកមើលផង ស្អុយណាស់ ចង់ដឹងដល់ហើយ តើមានមន្ត្រីខេត្តណា បានមកដល់កន្លែងនឹងអត់? បងប្អូនខេត្តកំពតប្រហែលជាស្គាល់ហើយ»។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ