• បងប្រុសម្នាក់ ឈរបត់ជើងតូចនៅជិតប្រឡាយមួយ ស្រាប់តែឃើញកូនក្រពើ, ហៅសមត្ថកិច្ចចាប់បាន ៤ ក្បាល

    កាលពីថ្មីៗនេះមានការភ្ញាក់ផ្អើលរឿងការព្រលែងកូនក្រពើមួយក្បាលនៅអង្គរតូច ស្រាប់តែពេលនេះមានការភ្ញាក់ផ្អើលម្តងទៀតដោយបងប្រុសម្នាក់មានគណនីហ្វេសបុកឈ្មោះ កូន សេកមាសទីវុឌ្ឍី បានបង្ហោះឲ្យដឹងថាគាត់បានឈប់បត់ជើងតូចនៅប្រឡាយមួយដែលគាត់និយាយថា ផ្លូវទៅផ្សារខ្នារ ហើយបានប្រទះឃើញកូនក្រពើ ២ ក្បាល។

    គាត់មានការភ្ញាក់ផ្អើល និងបានប្រាប់ទៅសមត្ថកិច្ច ហើយមុននេះប៉ុន្មានម៉ោង គាត់បានបង្ហោះថា ៖ អរគុណបងៗសមត្ថកិច្ចដែលបានចុះទៅពិនិត្យនិងចាប់កូនក្រពើបានហើយ។ ឃើញក្នុងរូបថតមានរហូតដល់ទៅ ៤ ក្បាលឯណោះ។ យ៉ាងណាមិញសុំបងប្អូនមានចិញ្ចឹមក្រពើមេត្តាប្រុងប្រយ័ត្នកុំឲ្យរួច និងកុំព្រលែងក្រពើឲ្យវារស់នៅអីព្រោះពេលវាធំអាចមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ