• ទេព បូព្រឹក្ស ចេញ​មុខ​បកស្រាយ ក្រោយ​មាន​អ្នក​រិះគន់ លើ​ឈុត​ប្រទីប​ផ្កាឈូក​ខ្មែរ ស្លៀក​ឡើង​លើ​ឆាក​ប្រគំ​តន្រ្តី

    (ភ្នំពេញ)៖ ជាការកត់សម្គាល់ កាលពីយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទុក តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស បានច្នៃនូវសម្លៀកបំពាក់មួយឈុត មានឈ្មោះថា ម៉ូតប្រទីបផ្កាឈូកខ្មែរ។ ក្រោយពីគ្រងឈុតមួយនេះ ឡើងបកស្រាយចម្រៀងលើឆាក តន្រ្តី ស្រាប់តែមានទស្សនិកជនមួយចំនួនរិះគន់ថា ឈុតនេះមិនសមយកមកច្នៃពាក្យ ដោយអះអាងថា ផ្កាឈូកគេសម្រាប់ថ្វាយព្រះ បែរទៅយកមកធ្វើសម្លៀកបំពាក់ ដូចជាមិនសមរម្យជាដើម។ តែយ៉ាងណា ពេលនេះ ទេព បូព្រឹក្ស ស្រាប់តែចេញមុខមកបកស្រាយ ដើម្បីឲ្យមហាជនជ្រាបកាន់តែច្បាស់។

    ក្នុងសារលើហ្វេសប៊ុកផ្ទាល់ខ្លួន កញ្ញា ទេព បូព្រឹក្ស បានសរសេរថា «ចាស.. នេះម៉ូតសម្លៀកបំពាក់របស់ខ្ញុំសំរាប់យប់មិញ អុំទូកថ្ងៃទី២ គឺជាប្រទីប ផ្កាឈូក វាពិបាកពាក់បន្តិច តែក៏សប្បាយចិត្តនឹងពាក់មិនហត់ ឬខ្ជិលឡើយនឹងធ្វើអ្វីដែរ សំរាប់ហ្វេន okay យប់នេះជួបគ្នាបន្តទៀតចាស នៅឆាកតន្រ្តី Ganzberg Beer»។

    តារាស្រីរូបនេះបន្តថា «ខ្ញុំសូមបន្ថែមតិចចុះ បើអ្នកដែលជេរខ្ញុំនោះ គាត់ប្រែទៅជាថា តារាចម្រៀងខ្មែរ ឬកូនខ្មែរមួយរូបនេះ មានគំនិតច្នៃប្រឌិតចេះមានគំនិតយកផ្កាឈូក ប្រទីប មកច្នៃម៉ូតសម្លៀកបំពាក់ ដ៏ស្រស់ស្អាតវិញមិនដឹងមិចទេណ៎ តែនេះអាក្រក់ណាស់ចូលចិត្តជាន់ពន្លិចជាតិសាសន៍ខ្លួនឯង ចង់ឲ្យខ្ញុំស្លៀកអប្សរាច្រៀងលើឆាក ស្រាបៀរឬ? បើខ្លៅមិនគិតវែងឆ្ងាយទេម៉េច បានធ្វើចេះម្ល៉េស»។

    យ៉ាងណាមិញ ងាកមកអ្នកទស្សនិកជនម្នាក់ មានគណនីហ្វេសប៊ុកឈ្មោះ Mean Mean ឯណោះវិញ ក៏បានបញ្ចេញមតិផ្ទាល់ខ្លួនតាមរយៈ សារហ្វេសប៊ុកថា «ពេលខ្លះគ្រាន់តែចង់ ឲ្យអ្នកទស្សនា មើលទៅប្លែកភ្នែក ប្លែកអារម្មណ៍កុំឲ្យដដែលៗពេក គ្រាន់តែធ្វើអីប្លែក ដើម្បីឲ្យគ្រប់គ្នាសប្បាយហេតុអីត្រូវជេរគាត់? ខ្ញុំមិនយល់ទេ មនុស្សមួយយចំនួន Share ឲ្យគាត់ថា មិនគិតពីវប្បធម៌ខ្លួនឯង? THIS FASHION ប៉ះដល់វប្បធម៌? ជួយប្រាប់ផងថាត្រង់ណា កុំឲ្យតែ១បានជេរ ហើយតែស្ករជេរតគ្នានោះ។ អ្នកអាចរិះគន់បែបស្ថាបនាបាន កុំអាងអីជេរ អាងជេរ គេទៅធ្វើអីអ្នក? ថាមើល ទៅ FASHION មួយនេះចំណាយប៉ុន្មាន? ពិបាកពាក់ម៉េច? ហើយកុំនិយាយថា បើពិបាកចឹងពាក់រក ងាប់អី? ចម្លើយគឺ ដើម្បីហ្វែន និងអ្នកគ្រប់គ្នាមើល ទៅប្លែកអារម្មណ៍ ដឹងស្រាប់ហើយថា គាត់ជាមនុស្សម្នាក់ដែរចូលចិត្តលេងស្ទាយប្លែកៗ សុខចិត្តពិបាកខ្លួនឯង ដើម្បីឲ្យគ្រប់គ្នាមានស្នាមញញឹម មកកាន់គាត់វិញ»។

    គួរជម្រាបថា តារាចម្រៀងស្រី កញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនដឹងថា ជាតារាស្រីមួយដួង ដែលចូលចិត្តច្នៃប្រឌិតនូវសម្លៀកបំពាក់ប្លែកៗ ពេលឡើងបកស្រាយចម្រៀង ក្នុងកម្មវិធីផ្សេងៗ។ បើតាមដឹង ការបង្កើតជាគំនិតច្នៃប្រឌិតទាំងនោះ គឺក្នុងគោលបំណង ផ្លាស់ប្តូរចំណីចក្ខុអ្នកគាំទ្រ និងបង្កើតអ្វីដែលប្លែកថ្មីៗប៉ុណ្ណោះ។ តែយ៉ាងណា ក្នុងនោះក៏មានឈុតខ្លះទទួលបានការកោតសរសើរ និងខ្លះទៀតទទួលបានការរិះគន់ជាដើម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ