• Sterling និង Gomez ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ជម្រើស​ជាតិ ក្រោយ​ប៉ះទង្គិច​គ្នា​ក្នុង​ក្លឹប

    (ក្រុងឡុងដ៍)៖ ទាំងកីឡាករខ្សែប្រយុទ្ធ Raheem Sterling និងខ្សែការពារកណ្តាល Joe Gomez ត្រូវបានគ្រូបង្វឹក Gareth Southgate លុបឈ្មោះចេញពីក្រុមជម្រើសជាតិអង់គ្លេស ត្រៀមប្រកួត Euro 2020 សប្តាហ៍នេះ បន្ទាប់ពីពួកគេទាំងពីរបានប៉ះទង្គិចគ្នាក្នុងក្លឹបកាលពីនៅ Premier League នាសប្តាហ៍មុន។

    កីឡាករពាក់លេខ៧ នៅក្នុងក្លឹប Manchester City, Sterling បានប៉ះទង្គិចជាមួយ Gomez នៅក្រោយពេលក្រុម របស់គេប្រកួតចាញ់ Liverpool ៣-១ កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុននៅកីឡដ្ឋាន Anfield ដែលនាំឲ្យគ្រូបង្វឹក Southgate សម្រេចដកឈ្មោះពួកគេចេញពីជម្រើសជាតិ មុនពេលប៉ះក្រុមម៉ុងតេនីក្រូនៅ Wembley ស្អែកនេះ និងបន្តទៅប៉ះក្រុមម្ចាស់ផ្ទះកូសូវ៉ូ នៅរាត្រីថ្ងៃអាទិត្យជាកិច្ចបញ្ចប់វគ្គជម្រុះ UEFA Euro 2020។

    យ៉ាងណាក៏ដោយ ក្រុមតោ៣អង់គ្លេសរបស់លោក Gareth Southgate ត្រូវការតែ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីឡើង ទៅលេងជុំផ្តាច់ព្រ័ត្រ ២៤ក្រុមចុងក្រោយនៃ Euro ឆ្នាំក្រោយ ដ្បិតកំពុងនាំមុខក្រុមលេខ២ សាធារណរដ្ឋឆេក ៤ពិន្ទុ និងដាច់ ៥ពិន្ទុពីក្រុមលេខ៣ កូសូវ៉ូ ដែលស្ថិតក្នុងពូល A ជាមួយគ្នា។

    Sterling ដែលមានវ័យ ២៤ឆ្នាំក៏បានបង្ហោះសារសុំទោសជាសាធារណៈនៅលើ Instagram របស់គេផងដែរ ហើយក៏បានលើកឡើងថា «ពួកគេទាំងពីរនិយាយគ្នាដូចធម្មតា ពុំមានចងគំនុំគ្នាទៀតឡើយ និងគួរតែត្រូវបាន លើកទឹកចិត្តបន្ថែមទៀតសម្រាប់រូបគេ ក្នុងការចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេស»៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ