• រដ្ឋមន្ដ្រី ឬអ្នកនយោបាយនៅស៊ុយអ៊ែត មិនមានឡានទំនើប មានតែធ្វើដំណើរតាមសេវាសាធារណៈដូចមនុស្សទូទៅ

    ស្ដាប់មើលទៅវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះថានៅស៊ុយអែតរដ្ឋរបស់ពួកគេនឹងមិនផ្តល់នូវបន្ទប់ការិយាល័យផ្ទាល់ខ្លួន, រថយន្តទំនើប ឬឋានន្ដរសក្ដិ ដល់អ្នកនយោបាយរបស់ពួកគេនោះទេ។ រដ្ឋមន្រ្តីស៊ុយអ៊ែត និងសមាជិកសភាមិនមានរថយន្ត ឬអ្នកបើកបរឯកជនផ្ទាល់ខ្លួនទេ ពួកគេធ្វើដំណើរចុះឡើងដូចជាមនុស្សធម្មតាគ្រប់គ្នា ពោលគឺពួកគេធ្វើដំណើរដោយជិះកង់ ឬនៅតាមឡានក្រុង និងតាមរថភ្លើងសាធារណៈ ដែលជាមធ្យោបាយធ្វើដំណើរមានមនុស្សច្រើនកកកុញ។

    លើកលែងតែនាយករដ្ឋមន្រ្តីទេដែលមានភាពទំនើបក្នុងការប្រើប្រាស់ឡាន ប៉ុន្តែវានៅតែចេញពីកងកម្លាំងសន្តិសុខលើការរៀបចំអចិន្រ្តៃយ៍ប៉ុណ្ណោះ។ វាមិនមែនជារឿងចម្លែកទេដែលអ្នកនឹងឃើញរដ្ឋមន្ត្រីខុទ្ទកាល័យស៊ុយអែត ឬចៅហ្វាយក្រុងឈរតម្រង់ជួរនៅចំណតឡានក្រុង ឬរង់ចាំជើងរថភ្លើងដែលមានពោរពេញដោយមនុស្សយ៉ាងច្រើនច្រើន។ ម៉្យាងទៀតសូម្បីតែអ្នកនយោបាយដែលប្រើលុយពន្ធសាធារណៈ សម្រាប់ថ្លៃឈ្នួលតាក់ស៊ីក៏នឹងត្រូវប្រឈមនឹងការមើលងាយយ៉ាងខ្លាំងដែរ។ បើនិយាយទៅគឺវាខុសពីប្រទេសផ្សេងៗ ដែលនៅប្រទេសស៊ុយអែតសមាជិកសភាត្រូវបានគេចាត់ទុកថា “ជាអ្នកបម្រើសាធារណៈ” មិនមែនជាអភិជនវណ្ណៈខ្ពស់ជាង ឬត្រួតត្រាមនុស្សគ្រប់គ្នានោះទេ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ