• បែកធ្លាយថា Apple គ្រោងផលិត iPhone ធូរថ្លៃ តម្លៃត្រឹមតែ ៥០០ដុល្លារ

    យោងតាមអ្នកជំនាញខាងព័ត៌មានបែកធ្លាយអំពីក្រុមហ៊ុនយក្សផលិតស្មាតហ្វូន Apple បានជឿជាក់ថា ក្រុមហ៊ុនននេះកំពុងសម្ងំផលិតទូរស័ព្ទថ្មីមួយទៀត ដែលមានតម្លៃធូរថ្លៃត្រឹមតែ៣៩៩ផោន (ប្រហែល៥០០ដុល្លារ) ប៉ុណ្ណោះដោយវានឹងមានរូបរាងតូចជាមួយនឹងអេក្រង់ត្រឹមតែ៤,៧អ៊ិញប៉ុណ្ណោះ។ កាសែតអង់គ្លេស The Sun បានឲ្យដឹងថា គិតចាប់តាំងតែពីស្មាតហ្វូនដំបូងបង្អស់របស់ខ្លួន គឺ iPhone បានតម្លៃថ្លៃពីមួយឆ្នាំទៅមួយឆ្នាំរហូតមកដល់បច្ចុប្បន្នគឺ iPhone ស៊េរីចុងក្រោយ មានតម្លៃទៅដល់ជិត១០០០ផោន (ប្រហែល១៥០០ដុល្លារ) ប៉ុន្តែដោយសារតែតួលេខលក់ស្មាតហ្វូនមួយរយៈចុងក្រោយមានការថយចុះដែលបានក្លាយទៅជាមូលហេតុចំបងក្នុងការទំលាក់តម្លៃបែបនេះ។

    ក្នុងនោះដែរប្រភពព័ត៌មានដដែលក៏បានជឿជាក់ទៀតថា ម៉ូដែលថ្មីនេះនឹងជាម៉ូដែលជំនាន់ថ្មីនៃ iPhone SE ដ៏ល្បីល្បាញកាលពីឆ្នាំ២០១៦។ ការទស្សទាយនេះត្រូវបានធ្វើឡើងដោយអ្នកជំនាញវិភាគដ៏ល្បីរបស់ Apple គឺលោក Ming Chi Kuo ដែលកន្លងមកលោកបានទស្សទាយភាគច្រើនត្រឹមត្រូវគិតចាប់តាំងពីពេលមិនទាន់មានព័ត៌មានអ្វីខ្លះរហូតដល់ថ្ងៃបង្ហាញខ្លួនជាផ្លូវការ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ