• Salah ខកខាន​ជួយ​អេហ្ស៊ីប ប្រកួតក្នុង​វគ្គជម្រុះ Africa Cup of Nations ដោយ​សារ​បញ្ហារបួស

    (ខាយរ៉ូ)៖ កីឡាករខ្សែប្រយុទ្ធ Mohamed Salah ខកខានជួយក្រុមជម្រើសជាតិអេហ្ស៊ីបក្នុងការប្រកួត ជម្រុះពានរង្វាន់ប្រចាំទ្វីបអាហ្វ្រិក Africa Cup of Nations ទល់នឹងកេនយ៉ា និងកូម៉ូរ៉ុក ក្នុងសប្តាហ៍នេះ ដោយសារបញ្ហារបួសកជើង។

    តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា ខ្សែប្រយុទ្ធពាក់លេខ១១ វ័យ ២៧ឆ្នាំ Salah ត្រូវបានប្តូរចេញ នៅនាទី៨៧ ក្រោយពេលប៉ះទង្គិចជាមួយកីឡាករខ្សែបម្រើ Fernandinho របស់ក្លឹប Manchester City ដែលបានយកឈ្នះ ៣-១ កាលពីរាត្រីថ្ងៃអាទិត្យក្នុងសប្តាហ៍ទី១១ ជើងទី១ នៃ Premier League។

    ភ្លាមៗនោះដែរ អតីតខ្សែប្រយុទ្ធនៃក្លឹប AS Roma ក៏បានធ្វើដំណើរមកដល់ទីក្រុង Cairo ប្រទេសអេហ្ស៊ីបនៅ ថ្ងៃអង្គារម្សិលមិញ ដើម្បីពិនិត្យរបួសកជើងផងដែរ និងត្រូវការរយៈពេលយូរ ក្នុងការព្យាបាលផងដែរ ដែលធ្វើឲ្យរូបគេខកខានជួយជម្រើសជាតិអេហ្ស៊ីប និងអវត្តមានពេល Liverpool ធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ Crystal Palace នៅថ្ងៃទី២៣ ខែវិច្ឆិកា នៅ PL ក្នុងសប្តាហ៍ទី១២។

    Mohamed Salah រកបាន ៩គ្រាប់ និង Assists បាន ៥គ្រាប់ក្នុងចំណោម ១៧ប្រកួតឲ្យក្រុមហង្សក្រហម Liverpool នារដូវកាលថ្មីឆ្នាំ២០១៩-២០២០ នេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ