• ឆ្នាំនេះ ក្រោយអុំទូកហើយ ច្រាំងទន្លេនៅស្អាតចេស!

    ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងចាប់ផ្តើមប្រារព្ធ ដោយមានការប្រណាំងទូក និងមានរៀបចំកម្មវិធីកម្សាន្តជាច្រើនផងដែរ។ មិនខុសពីរាល់ឆ្នាំឡើយ ឆ្នាំនេះរាជរដ្ឋាភិបាលបានរៀបចំសណ្តាប់ធ្នាប់ សុខសុវត្ថិភាព និងរៀបចំអនាម័យបានយ៉ាងល្អផងដែរ។

    នៅតាមសួនច្បារនានាដូចជានៅមុខព្រះបរមរាជវាំង សួននាគបាញ់ទឹក សួនមុខណាហ្គា និងកន្លែងកម្សាន្តនានា រដ្ឋាភិបាលបានដាក់ធុងសំរាមជាច្រើនប្រហែល១០ជំហានមួយ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការបោះចោលសំរាម។ ឆ្នាំនេះប្លែកពីឆ្នាំមុនៗ គឺប្រជាពលរដ្ឋជាច្រើនមានការយល់ដឹងច្រើនពីការចោលសំរាមឲ្យបានត្រឹមត្រូវ ដូចដែលបានឃើញដូចនេះអញ្ចឹងរូបថតពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញគឺនៅតាមច្រាំងទន្លេមានមនុស្សច្រើនមែន តែគ្មានសំរាមពាសវាលពាសកាលនោះទេ សុំបងប្អូនជួយស៊ែរគាំទ្រសកម្មភាពដល់ល្អនេះផង។

    ប្រភពរូបថត៖ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ