គិតតែពីឈ្លោះគ្នា សាកងាកមកមើលសា ព្រះមហាក្សត្រ​ផ្ញើ​​ជូន​ជនរួមជាតិ ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​ វិញមានអារម្មណ៍ យ៉ាងណាវិញ !!

ភ្នំពេញ​៖ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត បាន​ផ្ញើ​សារ​ជូន “​ជនរួមជាតិ​ជាទី​ស្នេហា​”​។​

ក្នុង​ជីវភាព​ប្រទេសជាតិ​នីមួយៗ គ្មានអ្វី​ឲ្យ​មានតម្លៃ​ជាង​ឯករាជ្យ​ទេ ព្រោះ​ឯករាជ្យ​ជា​មូលដ្ឋាន​នៃ​សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​ទាំងឡាយ​ដទៃទៀត​។ …”

ទាំងនេះ​គឺជា​សម្រង់​នៃ​ព្រះបន្ទូល​ដ៏​មាន​តម្លៃលើស​អ្វីៗ​ទាំងអស់ នៃ​អង្គ​សម្តេចឪ សម្តេច​តា សម្តេច​តា​ទួត ព្រះវររាជបិតា​ឯករាជ្យ​ជាតិ​។​

​ទូលបង្គំ​ជា កូន ចៅ ចៅទួត ចងចាំ​មិន​ភ្លេច​នូវ ព្រះ​មហារាជ​បូជនីយកិច្ច​ដ៏​មុះ​មុត អង់អាច ដើម្បី​ទាមទារ​ឲ្យ​នូវ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​កម្ពុជា ពី​សំណាក់​អាណានិគម​បារាំង​។​

​ព្រះអង្គ​លះបង់​នូវ​ព្រះកាយពល​សព្វបែបយ៉ាង ដើម្បី​ធានា​នូវ​ការទាមទារ​ឯករាជ្យ​ជាតិ ជូន​ជាតិ​របស់​ព្រះអង្គ​។​

​នៅ​ទីបំផុត ក្នុង​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ កម្ពុជា​ទទួលបាន​នូវ​ឯករាជ្យ​ជាតិ​ពេញលេញ ក្រោម​ស្នា​ព្រះ​ហ​ស្ថ​ដ៏​ឧ​ត្តុ​ង​ឧ​ត្តុ​ម​នៃ​សម្តេច ”​ព្រះបិតា​ឯករាជ្យ​ជាតិ​”

​ក្រោយ​ព្រឹត្តិការណ៍​ដ៌​វិសេសវិសាល​នេះ​មក កម្ពុជា​ហៅ​ខ្លួនឯង​ថា “​ព្រះរាជ​អាណាចក្រ​កម្ពុជា​” នេះ​ជាការ​ឈានដល់​យុគមាស នៃ​ប្រទេស​កម្ពុជា ដោយ​ព្រះរាជ​ដឹកនាំ​នៃ​អង្គ​សម្តេច​ព្រះបិតា​៕​

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ