ជារឿងមួយគួរជាទីមោទកភាពដោយតារាចម្រៀងដ៏ល្បីឈ្មោះកញ្ញា មាស សុខសោភា នឹងតំណាងកម្ពុជា ចូលរួមសម្តែងក្នុងព្រឹត្តិការណ៍ “អាស៊ាន Fantasia” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅ Changwon កូរ៉េខាងត្បូង។ ដោយនៅក្នុងកម្មវិធីនេះមានការចូលរួមពីសំណាក់តារា K-Pop ល្បីៗដូចជា PSY BOA Sandara Park ក្រុម NCT127 ជាដើម និង តារាមកពីខាងអាស៊ានទាំង៥ប្រទេសមានដូចជា កម្ពុជា,ថៃ,ឥណ្ឌូនេស៊ី,វៀតណាម និងមីយ៉ាន់ម៉ា។
គោលបំណងនៃការប្រគំតន្ត្រីនេះឡើងគឺដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូង និងបណ្តាប្រទេសអាស៊ាន អ្វីដែលកាន់ពិសេសនោះសិល្បករកូរ៉េនិងសិល្បករអាស៊ាននឹងធ្វើការសំដែងរួមគ្នាផងដែរ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌កូរ៉េ មន្ត្រីប្រតិភូនៃប្រទេសអាស៊ានទាំង១០ និងមន្រ្តីមកពីស្ថាប័នពាក់ព័ន្ធ នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ៕