• ទីបំផុត រកឃើញអ្នក​ឈ្នះ​ប្រកួត​ដាក់​បាត​ដៃ​លើ​រថយន្ត​នៅ​សិង្ហបុរីហើយ!

    កម្មវិធី​​ប្រកួត​ដ៏​ស្វិត​ស្វាញ​មាន​​រយៈពេល ៤​ថ្ងៃ​(ទាំង​យប់​ទាំង​ថ្ងៃ) ដែល​រៀប​ចំឡើង​ដោយ​ក្រុមហ៊ុន Mediacorp Subaru Palm Challenge 2019 នៅ​សិង្ហបុរី​បាន​បញ្ជាប់​ដោយ​រក​ឃើញ​បេក្ខជន​ឈ្នះ​ហើយ។

    បាច់​ផ្ដើម​ប្រកួត​ចាប់​ពី​ថ្ងៃ ទី២ ដល់ ៥ វិច្ឆិកា ឆ្នាំ​២០១៩ នៅ​ Ngee Ann Center ប្រទេស​សិង្ហបុរី និង​មាន​បេក្ខជន​ចូល​រួម​ចំនួន ៤០០នាក់ រួម​ជា​មួយ​បេក្ខជន​ដទៃ​ទៀត​មក​ពីប្រទេសសិង្ហបុរីបេក្ខជន​ន ហុងកុង ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និង​វៀតណាម។

    បេក្ខជន​ដែល​ទទួល​បាន​លេខ​មួយ​គឺ​បាន​ទៅ​លើ​ប្រទេស​ថៃ​ដែល​មាន​ឈ្មោះ​ថា Siripong Toosadee ដែល​ប្រើ​រយះ​ពេល ៧៦ ម៉ោង ៥៥ នាទី ៥ វិនាទី តែ​នៅ​មិន​អាច​បំបែក​កំណត់​ត្រា​របស់​បេក្ខជន​ឆ្នាំ​ចាស់​បាន​គឺមាន​រយ:ពេល ៨២ម៉ោង​និង ១៦​នាទី៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ