សំនុំរឿងឃាតកម្មដ៏កក្រើករាជធានីភ្នំពេញកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ពោលគឺ៥ឆ្នាំមុននេះ តុលាការមិនទាន់សម្រេចដាក់ទោសជនល្មើសបាននៅឡើយទេ ដោយក្នុងនោះមានជនជាប់៥នាក់ត្រូវបានជាប់ឃុំ និងធ្វើការ ជំនុំជម្រះអស់រយៈពេល៥លើក។ កាលពីម្សិលមិញនេះដែរ សាលាឧទ្ទរណ៍ និងមហាអយ្យការអមសាលាឧទ្ទរណ៍ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការដោះលែង ជន់ជាប់ចោទ ថោង សារ៉ាត់ អោយនៅក្រៅឃុំបណ្តោះអាសន្ន ព្រោះតែសំនុំរឿងនេះមានលក្ខណៈស្មុគស្មាញ។
សេចក្តីប្រកាសនោះដែរក៏បានដោះលែងជនជាប់ចោទចំនួន៤នាក់ទៀត ដែលមានឈ្មោះថា មាស សម្បត្តិ ហៅទូច សៀង វាសនា កូយ ចាន់ថុល និង ឈុន ចិត្រា ហើយអ្នកទាំង៥មិនត្រូវចាកចេញពីកម្ពុជា ដោយគ្មានការអនុញ្ញាតឡើយ និងត្រូវបង្ហាញខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅក្នុងសប្តាហ៍ទី១ ជារៀងរាល់ខែ។ សូមអាចសេចក្តីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖