ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នេះ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ជុំវិញការបោះចោលសំរាមផ្ដេសផ្ដាស ថា៖ “ថ្ងៃក្រោយ មានតែវិធីមួយទេ ធ្វើដូចសាំងហ្គាពួរ (សិង្ហបុរី) ។ សាំងហ្គាពួរ គេចាប់វាយ អាវាយហ្នឹងវាយហើយ តែឱ្យបោសសម្អាតតាមផ្លូវទៀត”។
ទន្ទឹមនឹងការលើកឡើងដូច្នេះ សម្ដេច ហ៊ុន សែន បានប្រកាសថា នៅរាជធានីភ្នំពេញ បើចង់មានប្រសិទ្ធភាព ត្រូវមានក្រុមហ៊ុនប្រមូលសំរាមយ៉ាងតិច ៣ ឬ ៤ ។ សម្ដេច ក៏បានប្រកាសដកហូតសិទ្ធិក្រុមហ៊ុនស៊ិនទ្រី ដោយដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋជាបណ្ដោះអាសន្នសិន។ ការប្រមូលសំរាមនេះ សម្ដេចបានបញ្ជាក់ថា នឹងត្រូវដាក់ឱ្យដេញថ្លៃជាថ្មី៕