• UN យល់ថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេ​រិ​ច​ និងចិន គ្មានអ្នកឈ្នះ​ចា​ញ់ទេ

    អង្គការសហប្រជាជាតិបាននិ​យា​យកាល​ពីថ្ងៃ​អង្គារ​ម្សិលមិ​ញថា សង្រ្គាមពាណិជ្ជកម្មរវាងអាមេ​រិ​ច និងចិន បានធ្វើឲ្យប៉ះពាល់​ដ​ល់ប្រទេ​សទាំង​ស​ងខាង ដោយការនាំចេញរបស់ប្រ​ទេ​សទាំ​ងពីរ​មានកា​រធ្លា​ក់ចុះ ហើយទំនិញមានការ​ឡើ​ង​ថ្លៃសម្រប់​អ្នកប្រើ​ប្រាស់​។

    នៅក្នុងរបាយការណ៍ថ្មីមួយ​ សន្និសីទស្តីពីពាណិ​ជ្ជ​កម្ម និងការអ​ភិ​វឌ្ឍ​ន៍ បានពិនិត្យទៅមើល​ផ​លនៃ​ការដំឡើ​ងពន្ធ​ នាំចូល​ដែល​កំណត់ដោយប្រទេសមានសេដ្ឋកិ​ច្ច​ធំទាំង​ពីរ លើពិភព​លោក​ និងបានរកឃើញថា​ ​ប្រទេសទាំងពីរសុទ្ធតែ​មា​នការ​ប៉ះពាល់​ទាំង​សង​ខាង។

    របត់នោះបានធ្វើឲ្យមានកា​រ​ប្រថុ​យប្រ​ថាន​ទៅលើសេដ្ឋកិច្ចសកល​លោ​ក។

    សូមបញ្ជាក់ថា សង្រ្គាម​ពា​ណិជ​កម្មអាមេរិច និង​ចិ​នបា​នចា​ប់ផ្តើ​មឡើង​កាលពី​ឆ្នាំមុន ដោយមហាអំណាចទាំងពីរ​បា​នធ្វើ​ការដំឡើងពន្ធនាំចូ​ល​ដាក់​គ្នាទៅវិ​ញទៅ​មក លើផលិតផលមានតម្លៃរាប់ពាន់​លា​នដុ​ល្លារ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ