ញាក់សាច់! ម៉ូតូដំបូងរបស់ក្រុមហ៊ុនរថយន្ត Aston Martin តម្លៃ ១២ ម៉ឺនដុល្លារ

ក្រុមហ៊ុន Aston Martin សហការ​​ជា​មួយ​ក្រុមហ៊ុន​ Brough Superior បាន​បង្ហាញ​ចេញ​ម៉ូតូ​ម៉ូដែល AMB 001 ជា​ម៉ូតូ​សម្រាប់​បើកបរ​តែ​នៅ​លើ​ទីលាន​ប្រណាំង ដែល​វា​បង្ហាញ​មុខ​ជា​ផ្លូវ​ការ​ក្នុង​កម្មវិធី Milan Motorcycle Show។

ម៉ូតូ​នេះ​នឹង​មាន​ផលិត​ត្រឹម ១០០ គ្រឿង​ ដែល​វា​មាន​រួម​បញ្ចូល​នូវ​ការ​ឌីហ្សាញ​របស់ Aston Martin ជា​មួយ​នឹង Brough Superior។ ពណ៌​របស់​​ម៉ូតូ​មាន​ឈ្មោះ​ថា​ Stirling Green និង​មាន​កង់​ពណ៌​ខ្មៅ​ Lim Essence ហើយ​មាន​តួ​ខ្លួន​ផលិត​ឡើង​ពី​សារធាតុ​កាបូន​ និង​ប្រើ​ម៉ាស៊ីន Turbocharged កម្លាំង ១៨០ សេះ ជា​ប្រភេទ V-Twin ហើយ​ម៉ូតូ​មាន​ទម្ងន់ ១៨០ គីឡូក្រាម។

ម៉ូតូ AMB 001 នឹង​ផលិត និង​ដំឡើង​ដោយ​ដៃ​ផ្ទាល់​នៅ​រោងចក្រ​របស់ Brough Superior ក្នុង​ប្រទេស​បារាំង ដែល​ម៉ូតូ​មួយ​គ្រឿងៗ​មាន​តម្លៃ​ប្រមាណ ១២ ម៉ឺន​ដុល្លារ ហើយ​នឹង​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ឲ្យ​អតិថិជន​​ចាប់​ពី​ចុង​ឆ្នាំ ២០២០៕

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ