**ក្រុមហ៊ុននេះ ក៏ទទួលបានពានរង្វាន់សហគ្រាសល្អបំផុត ក្នុងវិស័យអាកាសចរណ៍ សម្រាប់តំបន់អាស៊ានផងដែរ
(ភ្នំពេញ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩)៖ លោកស្រី Nguyen Thi Phuong Thao ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ Vietjet បានទទួលពានរង្វាន់ «នាយកប្រតិបត្តិឆ្នើមបំផុតប្រចាំឆ្នាំក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (APAC CEO of The Year) ក្នុងកម្មវិធី Aviation 100 Awards ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី៥ ខែច្ឆិកា ឆ្នាំ២០១៩។
ក្នុងនាមជាពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដ៏មានកិត្យានុភាពបំផុតក្នុងពិភពលោក ក្នុងវិស័យអាកាសចរណ៍ ពានរង្វាន់ Aviation 100 Awards នេះ គឺជាការទទួលស្គាល់លើប្រតិបត្តិករដ៏លេចធ្លោបំផុតប្រចាំឆ្នាំ ក្នុងឧស្សាហកម្មអាកាសចរណ៍របស់ពិភពលោក។ ពានរង្វាន់ «នាកយកប្រតិបត្តិឆ្នើមប្រចាំឆ្នាំក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឬ APAC CEO of The Year នេះ ត្រូវបានប្រគល់ទៅឲ្យនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Vietjet សម្រាប់ភាពជោគជ័យរបស់លោកស្រីក្នុងនាមជាមេដឹកនាំរបស់ Vietjet និងដោយសារតែការចូលរួមជាចំណែកដ៏ធំរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក្នុងការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត។
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet ក៏ទទួលបានពានរង្វាន់ «សហគ្រាសដ៏ល្អបំផុត (Best Enterprise)» ផងដែរ ក្នុងវិស័យអាកាចរណ៍ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងព្រឹត្តិការណ៍ ASEAN Business Awards Gala Night ឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន ក្នុងប្រទេសថៃ ចាប់ពីថ្ងៃទី២ ដល់ទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពានរង្វាន់ ASEAN Business Awards បានទទួលស្គាល់ពីការចូលរួមជាចំណែករបស់ Vietjet ក្នុងការផ្សារភ្ជាប់អាជីវកម្មរបស់អាស៊ាន និងនាំយកទំនាក់ទំនងយ៉ាងទូលំទូលាយទៅកាន់តំបន់នេះ។ ពានរង្វាន់នេះ ក៏បានបង្ហាញពីប្រតិបត្តិការយ៉ាងលេចធ្លោរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះផងដែរ។
ក្នុងនាមជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំជាស្ត្រីក្នុងឧស្សាហកម្មអាកាសចរណ៍ជាសកល លោកស្រី Thao ទទួលបានពានរង្វាន់កិត្តិយសជាច្រើន បើគិតចាប់តាំងពីក្រុមហ៊ុនអាកាសចរណ៍ Vietjet បានចាប់ផ្តើមការហោះហើរជាលើកដំបូងរបស់ខ្លួន ក្នុងឆ្នាំ២០១១។
កាលពីខែកញ្ញា ឆ្នាំ២០១៩ ទស្សនាវដ្តី Forbes បានប្រកាសថា លោកស្រីបានស្ថិតក្នុងចំណោមពាណិជ្ជករជាស្ត្រីដ៏មានអំណាចបំផុតប្រចាំតំបន់អាស៊ី។ លោកស្រីក៏បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៤៤ ក្នុងបញ្ជីឈ្មោះស្ត្រីដ៏មានអំណាចបំផុតទាំង១០០របស់ពិភពលោកផងដែរ នៅលើទស្សវដ្តី Forbes កាលពីឆ្នាំ២០១៨ ដែលជាកើនដល់ទៅ១១ចំណាត់ថ្នាក់ បើធៀបទៅនឹងឆ្នាំ២០១៧។
លោកស្រី Thao ក៏បានជាប់ឈ្មោះក្នុងបញ្ជី Bloomberg 50 ឆ្នាំ២០១៨ ផងដែរ ដែលជាពានកិត្តិយសសម្រាប់កំពូលអ្នកចាំប្រឌិតទាំង៥០ ដែលបានផ្លាស់ប្តូរទិដ្ឋភាពអាជីវកម្មជាសកលក្នុងឆ្នាំនីមួយៗ៕
អំពីក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹតែជាឧស្សាហកម្មអាកាសចរណ៍ដែលបង្កើតឲ្យមានបដិវដ្តន៍ក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានការច្នៃប្រឌិតថ្មីមួយទូទាំងតំបន់នេះ និងជុំវិញពិភពលោកផងដែរ។ ជាមួយនឹងការផ្តោតលើសមត្ថភាពគ្រប់គ្រងលើការចំណាយថ្លៃដើម ការប្រតិបត្តិដ៏មានប្រសិទ្ធិភាព ក្រុមហ៊ុន Vietjet ផ្តល់ឱកាសហោះហើរជាមួយនឹងតម្លៃសំបុត្រប្រកបដោយភាពសន្សំសំចៃ និងបត់បែន ក៏ដូចជាសេវាកម្មចម្រុះផ្សេងគ្នាជាច្រើន ដើម្បីបំពេញតាមតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញសិទ្ធិរបស់សមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដោយទទួលបានវិញ្ញាបនប័ត្រ សវនកម្មសុវត្ថិភាពប្រតិបត្តិការ (IOSA) ពី IATA។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនដ៏ធំបំផុតរបស់វៀតណាម ក្រុមហ៊ុននេះ ក៏ទទួលបានរង្វាន់សុវត្ថិភាពខ្ពស់បំផុតលំដាប់ផ្កាយ 7 នៅឆ្នាំ 2018 និងឆ្នាំ2019 ដោយគេហទំព័រដាក់ពិន្ទុសុវត្ថិភាព និងផលិតផលតែមួយគត់របស់ពិភពលោកឈ្មោះ AirlineRatings.com និងបានជាប់ឈ្មោះក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង 50 របស់ពិភពលោកក្នុងឆ្នាំ 2018 និងឆ្នាំ2019 សម្រាប់ភាពរឹងមាំផ្នែកហិរញ្ញប្បទាន និងប្រតិបត្តិការ ដែលការចាត់ថ្នាកនេះធ្វើឡើងដោយ Airfinance Journal។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ទទួលបានពានរង្វាន់ក្នុងនាមជា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត សម្រាប់ការគិតថ្លៃសេវាដឹកជញ្ជូនទាបបំផុត ដែលទទួលស្គាល់ដោយអង្គភាពល្បីៗជាច្រើនដូចជា Skytrax, CAPA, Airline Ratings និងអង្គភាពជាច្រើនទៀត។
ជាមួយនឹងការបណ្តុំទៅដោយយន្តហោះថ្មីៗ និងទំនើប ក្នុងអាយុកាលជាមធ្យមត្រឹមតែ ២,៧ឆ្នាំ និងក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេក្នុងពិភពលោក ដែលផ្តោតលើសុវត្ថិភាព គុណភាព និងការជឿទុកចិត្ត ប្រតិបត្តិការហោះហើរប្រចាំថ្ងៃចំនួន៤០០លើក ដោយដឹកអ្នកដំណើរបានជិត១០០លាននាក់ មកទល់ពេលនេះ ទូទាំងបណ្តាញដែលមានការពង្រីករបស់ខ្លួន ក្នុងនោះរាប់បញ្ចូលទាំងគោដៅជាច្រើន ទូទាំងប្រទេសវៀតណាម និងគោលដៅអន្តរជាតិនានា ក្នុងប្រទេសឥណ្ឌា ជប៉ុន ហុងកុង សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី កម្ពុជា និងប្រទេសចិន៕
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់: www.vietjetair.com
ទំនាក់ទំនងព័ត៌មាន៖
ក្រុមហ៊ុន QED
កម្ពុជា (ភាសារខ្មែរ)
អ៊ិន សុផេង
អ៊ីម៉ែល៖ [email protected]
លេខទូរស័ព្ទ៖ +855 87 222 817
កម្ពុជា (អង់គ្លេស)
Julian Rake
អ៊ីម៉ែល៖ [email protected]
លេខទូរស័ព្ទ៖ +855 93 324 283
ក្រុមហ៊ុន Vietjet
Kieu Duong (ហៅ Amy)
អ៊ីម៉ែល៖ [email protected]
លេខទូរស័ព្ទ៖ +84 932 775 066