• ចិនជាប់លេខ ១ វៀតណាមលេខ ២ ជាភ្ញៀវទេសចរដែលមកទស្សនានៅកម្ពុជា

    ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសកម្ពុជាបានកើនឡើង ១០% ស្មើនឹង ៤.៨ លាននាក់ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំនេះ ខណៈដែលជនជាតិចិននៅតែបន្តឈរនៅលំដាប់កំពូលក្នុងបញ្ជីភ្ញៀវទេសចរបន្ទាប់មកគឺជនជាតិវៀតណាម។ យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងទេសចរណ៍កម្ពុជាភ្ញៀវទេសចរជាង ៣ លាននាក់ បានធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិនីមួយៗ ក្នុងចំណោមអាកាសយានដ្ឋានទាំង ៣ ។

    ក្នុងនោះភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានចំនួន​ ១៥ លាននាក់ នៅអាកាសយានដ្ឋានក្នុងខេត្តសៀមរាបមានចំនួន ១.២ លាននាក់ និងនៅក្រុងព្រះសីហនុមាន ៥៤៩.៤៨១ នាក់។ ទន្ទឹមនឹងនេះប្រទេសចិននៅតែបន្តក្លាយជាទីផ្សារសំខាន់បំផុតសម្រាប់វិស័យទេសចរណ៍ក្នុងស្រុក ដោយសារមានជើងហោះហើរត្រង់ទៅកាន់គលដៅរាប់សិបកន្លែងនៅក្នុងប្រទេសចិន។ ខណៈដែលភ្ញៀវទេសចរវៀតណាមតាមពីក្រោយជនជាតិចិនឈរនៅលំដាប់ទី២ ដែលមកទស្សនា និងកំសាន្តនៅក្នុងប្រទេសកម្ពុជា។

    ហេតុដូច្នេះហើយអ្នកនាំពាក្យក្រសួទេសចរណ៍បានលើកឡើងថាវិស័យនេះកំពុងមានកំណើនល្អ ហើយមិនមានការព្រួយបារម្ភអំពីលទ្ធភាពដែលចំនួនភ្ញៀវទេសចរអាចនឹងថយចុះនាពេលអនាគត។ ប៉ុន្តែទោះជាយ៉ាងណាក្រសួងនៅតែខិតខំធ្វើយ៉ាងណា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនតាមរយៈការបង្កើតផលិតផលទេសចរណ៍ថ្មីៗក្នុងទិសដៅសំខាន់ៗ ដោយក្នុងឆ្នាំ ២០២០ កម្ពុជារំពឹងថានឹងទាក់ទាញភ្ញៀវទេសចរបរទេស ៧ លាននាក់៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ