• ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ គាំងបេះដូងស្លាប់ ព្រោះវក់នឹងលេងហ្គេមយូរពេក!

    ថៃ៖ ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមថៃ ក្រោយមានករណីក្មេងវ័យជំទង់១៧ឆ្នាំមួយរូប បានស្លាប់បាត់បង់ជីវិតនៅនឹងមុខតុកុំព្យូទ័ររបស់ខ្លួន ដោយករណីញៀនហ្គេម នៅឯខេត្តអ៊ុដុនថានី ប្រទេសថៃ។ ក្មេងប្រុសម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះថា អេក អាយុ១៧ឆ្នាំ ត្រូវបានគេប្រទះឃើញសាកសពស្លាប់នៅក្នុងបន្ទប់គេងរបស់ខ្លួនដោយសភាពសពស្លាប់គឺអង្គុយផ្កាប់មុខនៅនឹងជ្រុងម្ខាងនៃគ្រែ នៅមុខតុកុំព្យូទ័រ។ តាមការរាយការណ៍ និងត្រួតពិនិត្យបានឲ្យដឹងថាកម្លោះវ័យជំទង់រូបនេះ បានស្លាប់ប្រមាណអស់ជាង៨ម៉ោងទៅហើយ ដោយអការៈគាំងបេះដូងដែលអាចធ្វើឲ្យស្ទះផ្លូវដង្ហើម។

    យោងតាមការសាកសួររបស់ឪពុកម្តាយបានឲ្យដឹងថា អេក កូនប្រុសខ្លួនជាមនុស្សចូលចិត្តលេងហ្គេម រហូតដល់ថ្នាក់ញៀនហ្គេមខ្លាំង ដោយពេលទំនេរសឹងតែមិនចេញពីបន្ទប់គឺសម្ងំលេងហ្គេមអនឡាញ។ គេធ្លាប់បានសន្យានឹងឪពុកម្តាយគេថា រូបគេនឹងព្យាយាមកាត់បន្ថយ តែមិននឹកស្មានថាបែរជាមកឃើញសភាពកូនខ្លួនស្លាប់បែបនេះសោះ។ យ៉ាងណាមិញនេះគឺជាឧទាហរណ៍ដើម្បីដាស់តឿនដល់ក្មេងៗដទៃ ព្រមទាំងឪពុកម្តាយគ្រប់រូបឲ្យបន្ថែមការយកចិត្តទុកដាក់ចំពោះកូនខ្លួន កុំបណ្តោយឲ្យពួកគេលេងហ្គេម រហូតដល់ញៀនខ្លាំងបែបនេះ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ