ជួបជាមួយកំពូលតារាល្បីៗក្នុងកម្មវិធីបុណ្យអុំទូក របស់ស្រាបៀរអាន់ឆ័រ​ នៅកោះពេជ្រ

រាជធានីភ្នំពេញ៖ នៅ​​ថ្ងៃទី​ ​១០-១១-១២ ​ខែវិច្ឆិកា​ ឆ្នាំ​​២០១៩ ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងរៀបចំកម្មវិធីពិសេសមួយដ៏អស្ចារ្យនៅកោះពេជ្រ រាធានីភ្នំពេញ ក្នុងឱកាស​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ។

កម្មវិធី​ពិសេសនេះនឹង​​ផ្សាយ​ផ្ទាល់​លើ​ទំព័រហ្វេសប៊ុកស្រាបៀរអាន់ឆ័រ https://www.facebook.com/AnchorBeer.CambodiaBreweryLimited/  ចាប់ពី​​ម៉ោង ​៧យប់តទៅ ​ដោយមាន​​ការចូល​រួម​សម្តែង​​កម្សាន្ត​សប្បាយ​រីករាយពី​តារា​ចម្រៀងល្បីប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើន​រូប​ដូចជា លោក ខេមរៈសេរីមន្ត លោក ឆន សុវណ្ណរាជ អ្នកនាង ពេជ្រ សោភា លោក Step លោក ដួង វីរៈសិទ្ធិ កញ្ញា វីឌីណែត អ្នកនាង សុគន្ធនីសា លោក នីកូ កញ្ញា សួស វីសា លោក ណុប បាយ៉ារិទ្ធ អ្នកនាង សុខ ស្រីនាង តារាចម្រៀង K-POP លោក BOBO កញ្ញាMINA​ជាពិសេសជួបជាមួយនឹងតារា​ចម្រៀងល្បីប្រចាំ​ប្រទេសកូរ៉េជាច្រើន​រូប​ដូចជាកញ្ញា MISO  ក្រុមតារា​ចម្រៀងស្រី Rose Finger  និងក្រុមតារា​ចម្រៀងប្រុស​ Alpha Bat និងតារាល្បីៗជាច្រើនរូបទៀត។

មកទទួលយកភាពសប្បាយរីករាយជាមួយស្រាបៀរអាន់ឆ័រនៅកោះពេជ្រ ក្នុងឱកាស​​ព្រះ​រាជពិធី​បុណ្យអុំទូក ជួបផ្ទាល់ជាមួយនឹងតារាចម្រៀងល្បីៗ ទស្សនីយភាពប្លែកៗ ក្បាច់រាំដ៏អស្ចារ្យ ការពញ្ញាក់អារម្មណ៍ និងសកម្មភាពកម្សាន្តសប្បាយជាច្រើនទៀត និងកម្មវិធីប្រម៉ូសិនពិសេសរបស់ស្រាបៀរអាន់ឆ័រ។

សូមចូលរួមទស្សនា និងកម្សាន្តសប្បាយ​​ទាំងអស់គ្នា!!!​​ ​​

ពិសាដោយការទទួលខុសត្រូវ!!!

ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ