• Arsenal សម្រេច​ដក​តួនាទី​ប្រធាន​ក្រុមពី​ Xhaka ជា​ផ្លូវការ!

    (ក្រុងឡុងដ៍)៖ លោក Unai Emery អ្នកចាត់ការទូទៅក្លឹបកាំភ្លេីងធំ Arsenal បានសម្រេចដកតួនាទីប្រធានក្រុម ពីកីឡាករខ្សែបម្រេី Granit Xhaka ជាផ្លូវការហេីយ ដោយតែងតាំងមិត្តរួមក្រុម Pierre-Emerick Aubameyang ជំនួសវិញ។

    ការសម្រេចផ្ទេរមុខតំណែងនេះដែរត្រូវបានធ្វេីឡេីង ក្រោយពេលអ្នកចាត់ការបានជួបពិភាក្សាជាមួយកីឡាករ ស្វីសកាលពីម្សិលមិញ ដោយមានការឯកភាពពី Xhaka និងទទួលកំហុសរបស់គេផងដែរ។

    កំហុសរបស់កីឡាករដែលបានចូលលេងអោយ Arsenal ១៤៤ប្រកួតនៅ Emirates បានប៉ះពារជាមួយអ្នកគាំទ្រ របស់ខ្លួន ក្រោយពេលត្រូវបានពិន័យកាតក្រហម ក្នុងដែលកាំភ្លេីងធំលេងស្មេី ២-២ ទល់នឹងភ្ញៀវ Crystal Palace នៅ Premier League នៃសប្តាហ៍១០ ជេីងទី១។

    បន្ថែមលេីនេះ ទាំង Xhaka និង Mesut Ozil ក៏បន្តអវត្តមានពីជំនួប Arsenal ប៉ះម្ចាស់ផ្ទះ Vitoria de Guimaraes របស់ព័រទុយហ្គាល់នៅ UEFA Europa League រាត្រីថ្ងៃស្អែកផងដរ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ