យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា សម្ពាធទាបសកម្ម ដែលស្ថិតនៅក្បែរប្រទេសវៀតណាមអស់រយៈពេល២-៣ថ្ងៃមកហើយ បានបង្កើនឥទ្ធិពលទៅជាវិសម្ពាធ (TD) បច្ចុប្បន្នកើនឥទ្ធិពលទៅជាព្យុទី២៤ ឈ្មោះ ណាគ្រី (NAKRI) ដែលជាឈ្មោះរបស់កម្ពុជាយើងបានដាក់។ ព្យុះនេះនឹងថមថយឥទ្ធិពលជាបន្តបន្ទាប់រួចចូលមកដល់កម្ពុជាយើងក្នុងកម្រិតជាសម្ពាធទាប នៅយប់ថ្ងៃទី១០ ឆ្លងចូលថ្ងៃទី១១ ខែវិច្ឆិកា ដែលស្ថានភាពបែបនេះនឹងធ្វើឲ្យមានការប្រែប្រួលអាកាសធាតុដូចខាងក្រោម៖
+ ចាប់ពីថ្ងៃទី០៧-១៣ ខែវិច្ឆិកា៖ បណ្តាខេត្តក្រុងនានានៅភាគខាងក្រោម និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងតិចតួច។
+ ចាប់ពីថ្ងៃទី០៧-០៩ ខែវិច្ឆិកា៖ បណ្តាខេត្តនៅភាគកណ្តាលខាងជើង និងខ្ពង់រាបឦសាន នឹងអាចមានភ្លៀងតិចតួច។ បន្ទាប់មកនៅថ្ងៃទី១០-១១ ខែវិច្ឆិកា នឹងអាចមានភ្លៀងតិចទៅមធ្យម៕