រឿងអាស្រូវស្នេហារបស់ស្វាមីអ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយសម្រាប់អ្នកលេង Facebook តាមដាននិងចង់ដឹងថា តើលោក ផែ សុវណ្ណារិទ្ធ ពិត
ជាមានគូស្នេហ៍ហើយបោះបង់នាងចោល មករួមរស់ជាមួយអ្នកនាង ធី សុវណ្ណថា ពិតមែនរឺយ៉ាងណានោះ ខណៈដែលលោក ហេង ឡុង បានបង្ហាញមុខនារីដែលអះអាងថា ជាគូស្នេហ៍លោក ផែ សុវណ្ណារិទ្ធ កាលពីយប់មិញ ក្រោយពេលដែលអ្នកនាង ធី សុវណ្ណថា ព្រមានប្តឹង។
នៅរសៀលថ្ងៃនេះដែរ អ្នកនាង ធី សុវណ្ណថា បានយល់ព្រមធ្វើសន្និសិទ្ធកាសែតរួមគ្នាមួយ រវាងអ្នកទាំងង៤រួមមាន អ្នកនាង ធី សុវណ្ណថា ផ្ទាល់ លោក ផែ សុវណ្ណរិទ្ធ លោក ហេង ឡុង និងកញ្ញា អេង ចរិយា។ មុននេះបន្តិចដែរលោក K01 ក៏បានព្រមានមិនទុកមុខអោយអ្នកទាំងង៤នាក់នោះទេ ប្រសិនបើរកឃើញថានេះគ្រាន់តែជាការបង្កើតឆាកល្ខោនសំដែង ដើម្បីចង់ល្បីនោះ ដោយលោក K01 បានរៀបរាប់ថា៖
“ថ្ងៃស្អែកនេះK01នឹងត្រៀមសំនួរមួយចំនួន ទុកសួរអ្នកទាំង បួន ធីសុវណ្ណថា លោកសុវណ្ណរិទ្ធ លោកហេងឡុង នឹង ប្អូនស្រី ចរិយា តែសូមបញ្ចាក់ទៅអ្នកទាំងបួនផង ប្រយ័ត្នខ្ញុំដឹងថា ជាឆាកល្ខោន ដើម្បីគ្រាន់តែជាភាពល្បី ឫជាអ្វីមួយ របស់ខ្លួនទេនោះ K01ក៏មិនទុកមុខអោយដែរ ព្រោះពេលនេះម្នាក់ៗរវល់តែរឿងប្រទេជាតិ សូមផ្តាំងផង ព្រោះធ្លាប់មានអ្នកបង្រៀនច្រើនហើយ សង្ឃឹមថា មិនមែនដូចដែលគេប្រាប់ខ្ញុំទៅបានហើយ ស្អែកជួបគ្នា បាទ៕”