• ខឹង​ប្រពន្ធ​ស្តីឲ្យរឿង​ដើរ​ផឹកស៊ី​មិន​ជួយ​ធ្វើការ នឹករកលេសមិនឃើញ សម្រេចយក​ដែកកេះ ដុតផ្ទះខ្លួនឯងចោល

    មណ្ឌលគិរី ​៖ ផ្ទះ​ឈើ​តូច​មួយ​ខ្នង ត្រូវ​អណ្តាតភ្លើង​លេប​ត្របាក់ ជាមួយនិង​ទ្រព្យសម្បត្តិ​បន្តិចបន្តួច ក្រោយពេល​ប្តី​ប្រមឹក​ម្នាក់ ខឹង​ប្រពន្ធ​ស្តីបន្ទោស​រឿង​ដើរ​ផឹកស៊ី​។​

    ​ករណី​ខាងលើ​កើតឡើង នៅវេលា​ម៉ោង ១៥ និង ២០ នាទី​រសៀល​ថ្ងៃទី ៥ ខែវិច្ឆិកា​ឆ្នាំ ២០១៩ ចំណុច​ផ្លូវ​ចំការកៅស៊ូ​តា​ម្រិច ស្ថិតនៅក្នុង ភូមិ​ត្រ​ពាំ​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។​

    ​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនបង្ក​ត្រូវជា​ប្តី​ឈ្មោះ ប៊ុន ណារិន អាយុ ២៧ ឆ្នាំ មុខរបរ​កសិករ ប្រពន្ធ​ឈ្មោះ ភា ស្រី​ធី អាយុ ២៩ ឆ្នាំ មុខរបរ​កសិករ មានកូន​ចំនួន ២​នាក់​។​

    ​សមត្ថកិច្ច បានបញ្ជាក់​ពី​មូល​ហេតុថា បុរស​ទំនើង​ជា​ប្តី ត្រូវ​ប្រពន្ធ​ស្ដីថា​បន្តិចបន្តួច ធ្វើ​ឲ្យ​ប្ដី​នោះ​ខឹង ហើយ​ក៏បាន​ស្ទុះ​ទៅយក​ដែកកេះ មក​ដុត​ផ្ទះ​របស់​ខ្លួនឯង បណ្ដាល​ឲ្យ​ឆេះ​ខ្ទេច​អស់ទាំង​ស្រុង រួមទាំង​ទ្រព្យសម្បត្តិ​។​
    ​ទ្រព្យសម្បត្តិ​ដែល​ខូចខាត​រួមមាន ផ្ទះមួយ​ខ្នង ដែលមាន​ទទឹង ៣,៥​ម៉ែត្រ និង​បណ្ដោយ ៤ ម៉ែត្រ សង់​អំពី​ឈើ ដំបូល​ប្រក់​ស័ង្កសី ម៉ូតូ​មួយគ្រឿង ម៉ាក​ស៊ី​រូស គ្មាន​អាវ​គ្មាន​ផ្លាកលេខ និង ថវិកា​ចំនួន​ជិត ២០ ម៉ឺន​រៀល ព្រមទាំង​ទ្រព្យសម្បត្តិ​មួយចំនួន​តូច​។​

    ​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​ស្រែ​ខ្ទុ​ម ឃាត់​យកមក​ប្រគល់ជូន អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា ដើម្បី​សួរនាំ និង​អនុវត្តន៍​តាម​នីតិវិធី​ច្បាស់​៕​

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ