សម័យឌីជីថលកំពុងតែរីកចម្រើនទៅមុខ ក្នុងនោះទូរស័ព្ទជាឧបករណ៍ពេញនិយមជាងគេបំផុត ដែលមានបញ្ចូលនូវកម្មវិធីជាច្រើន ផ្តល់ភាពងាយស្រួលក្នុងការសិក្សាស្រាវជ្រាវ ក៏ដូចជាកម្សាន្តអារម្មណ៍ចំពោះមនុស្សជំនាន់ថ្មី ។ ដោយឡែក មិនត្រឹមតែប្រជាជនទូទៅប៉ុណ្ណោះទេ ដែលប្រើប្រាស់ទូរស័ព្ទទំនើបៗ បច្ចុប្បន្ននេះសូម្បីតែព្រះសង្ឃក៏បានប្រើផងដែរ ។ ផ្ទុយទៅវិញការប្រើប្រាស់នោះនឹងផ្តល់ជាភាពអវិជ្ជមានប្រសិនបើការប្រើប្រាស់ក្នុងផ្លូវខុស ឬ ខុសកាលៈទេសៈ ។
ជាក់ស្តែងព្រះចៅអធិការវត្ត វត្តបច្ឆា នៅខេត្តក្រចេះ បានចេញវិន័យថ្មីចំពោះសមណៈអង្គណាដែលប្រើប្រាស់ទូរស័ព្ទដើម្បីលេងហ្គេម ហើយមានការព្រមាននៅតែមិនស្តាប់ នឹងត្រូវបណ្តេញចេញពីវត្តតែម្តង ។ ក្នុងនោះព្រះចៅអិធិការវត្តខាងលើបានសរសេរនៅហ្វេសប៊ុកថា
«សម័យបច្ចេកវិទ្យាទំនើប មនុស្សកាន់តែទំនើបរហូតដល់ភ្លេចខ្លួន (ខ្ជិល) ។
ទី១ លុបហ្គេមគ្រប់ប្រភេទចោល មិនអោយលេងតទៅទៀត ។
ទី២ បើចាប់បានពេលលេងទោះហ្គេមអ្វីក៍ដោយគឺដកយកទូរសព្ទមករក្សាទុក រហូតដល់ប្រលងបញ្ចប់ទើបអោយទូរសព្ទវិញបាន ។
ទី៣ បើមិនស្តាប់នៅលួចលេង ត្រូវបណ្តេញចេញពីវត្ត ។ នេះជាច្បាប់ផ្ទៃក្នុងវត្ត និងសូមអោយសមណ:សិស្សទាំងអស់បានជ្រាប” ។
នេះជាករណីមួយក្នុងចំណោមការប្រើប្រាស់ទូរសព្ទដែលអាចបង្កជាផលអវិជ្ជមានផងដែរ» ៕