• តួ John Wick បង្ហាញមុខសង្សាស្រី ជាលើកដំបូង

    តារា​សម្ដែង Keanu Reeves ដែល​គ្រប់​គ្នា​ស្គាល់​ថា មិន​ដែល​ធ្លាប់​មាន​មិត្ត​ស្រី​រាប់​ទសវត្ស រួម​ទាំង​មិន​ដែល​មាន​អារម្មណ៍​បាក់​ចិត្ត​ស្រឡាញ់​លើ​នារី​ណា​ម្នាក់ ពេល​ដើរ​លើ​កម្រាល​ព្រំ​ក្រហម​អស់​ពេល ៣៥ ឆ្នាំនៃការប្រឡូកសិល្បៈរបស់លោក​មក​នេះ ។

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្វី​ៗ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ក្នុង​សប្ដាហ៍​នេះ នៅ​ពេល​តួអង្គ John Wick រូប​នេះ បាន​​កាន់​ដៃ​គ្នា ពោរពេញ​ដោយ​ភាព​ផ្អែមល្ហែម​ជាមួយ​ដៃ​គូ​ជំនួញ​របស់​លោក Alexandra Grant អំឡុង​ពេល​ចូលរួម​កម្មវិធី LACMA Art + Film Gala ក្នុង​ទីក្រុង Los Angeles។

    ចាប់​តាំង​ពី​ដើរ​ចូល​​ក្នុង​កម្មវិធី គូ​ស្នេហ៍​មួយ​គូ​នេះ ដើរ​កាន់​ដៃ​គ្នា​ជាប់​មិន​លែង ដែល​ហាក់​បង្ហាញ​យ៉ាង​ច្បាស់​ពី​សេចក្ដី​ស្នេហា​ដ៏​ជ្រាលជ្រៅ​រវាង​គ្នា​នឹង​គ្នា ដោយ​គ្មាន​ភាព​លាក់លៀម៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ