ជប៉ុន៖ Mikami Yua ធ្លាប់ជាអតីតតារាចម្រៀង Jpop នៅក្នុងក្រុមច្រៀងដ៏ល្បីរបស់ជប៉ុន ដែលមានឈ្មោះថា SKE48 ចាប់ពីឆ្នាំ ២០០៩ ដល់ ឆ្នាំ ២០១៤ ដោយពេលនោះឈ្មោះរបស់នាងគឺ Momona Kita ។
ក្រោយមក Yua បានផ្អាកពីសិល្បៈបន្ទាប់ពីនាង មានរឿងអាស្រូវ មួយកាលពីឆ្នាំ២០១៤ ដែលនាងជាប់ពាក់ព័ន្ធ នឹងរឿងឱបថើបបុរសម្នាក់ទាំងនាង មានវ័យមិនទាន់គ្រប់អាយុ។
ក្រោយមក Mikami Yua បានវិលត្រលប់មកបង្ហាញមុខជាថ្មី ប៉ុន្តែម្តងនេះនាងបានប្រែក្លាយខ្លួនពីតារាចម្រៀង មកប្រឡូកក្នុងវិស័យភាពយន្តកូនជ្រូកវិញ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។
យ៉ាងណាមិញ កាលពីថ្មីៗនេះ តួរឿងកូនជ្រូកជប៉ុនរូបនេះ បានប្រកាសខ្លួនថា នាងនឹងមានគម្រោងក្លាយជា តារាចម្រៀង Kpop នៅក្នុងប្រទេសកូរ៉េ។
ហើយ Yua បានលើកឡើងថា នាងមិនមែនធ្លាប់តែជាសមាជិកក្នុងក្រុម SKE48 តែមួយនោះទេ នាងក៏ធ្លាប់ជាសមាជិក ក្នុងក្រុម Team KII, Team E និង Team S ដូច្នេះហើយនាងគិតថា នាងមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការសម្តែងលើឆាក។
លើសពីនេះទៅទៀតនោះ Mikami Yua កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រជនជាតិកូរ៉េ បន្ទាប់ពីនាងបានបង្ហោះវីដេអូ រាំCover បទចម្រៀងកូរ៉េល្បីៗ ជាច្រើន នៅលើបណ្តាញសង្គមយូធូប។
ទោះជាយ៉ាងណាក្តី Mikami Yua នឹងលេចមុខជាតារាចម្រៀងKpop នាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែទាំងនេះគឺជារឿងមួយដែលពិបាកទទួលយកបន្តិច សម្រាប់អ្នកគាំទ្រមួយចំនួន ដែលតួរឿងកូនជ្រូក មកប្រែក្លាយជាតារា Kpop បែបនេះ៕