• ផែង វណ្ណៈ បង្ហើបថា៖ «នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានកោះហៅ​ នាង​ ចោម​ ខ្វាន់​ ចូលបំភ្លឺតាមបណ្ដឹងរបស់ជនរងគ្រោះទាំង​ ៥​ នាក់​»

    ករណីរបស់អ្នកនាង ចោម ខ្វាន់ បានលក់កាបូបក្លែងក្លាយមានតម្លៃរហូតដល់រាប់ពាន់ដុល្លារទៅឲ្យភ្ញៀវ ដែលរស់នៅក្រៅប្រទេស ហើយនៅពេលភ្ញៀវសុំដូរវិញ តម្រូវឲ្យកាត់ខាតដល់ភ្ញៀវចំនួន៣០% ត្រូវបានបងប្អូនប្រជាពលរដ្ឋ ដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បាននិយាយតៗគ្នាជាច្រើននៅលើបណ្តាញសង្គម។ ទាក់ទងនឹងករណីនេះ អ្នកនាង ចោម ខ្វាន់ ក៏បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅក្នុងគណនីហ្វេសប៊ុករបស់អ្នកនាងផ្ទាល់ផងដែរ។

    ហើយអ្នកនាងបានប្រកាសដល់ភ្ញៀវទាំងអស់ ដែលបានទិញកាបូបនាងយកទៅហើយមិនពេញចិត្ត អាចធ្វើការដូរយកលុយវិញបាន ដោយមិនមានការខាតបង់អ្វីឡើយ។ ក្នុងនោះផងដែរ យើងសង្កេតឃើញ អ្នកនាង ចោម ច័ន្ទ ដែលត្រូវជាបងប្អូនរបស់អ្នកនាង ចោម ខ្វាន់ បានបង្ហោះសារនៅលើបណ្តាញសង្គមផ្ទាល់របស់អ្នកនាងទាក់ទងនឹងបញ្ហានេះផងដែរថា “និយាយគ្នាទៅបងប្អូនអេីយយេីងជាខ្មែរដូចគ្នា មោពីចែនិងពូកែជេរពេកបានគេស្អប់ ភ្ញៀវណាចង់ប្តូរគឺប្តូរជូន”៕

    យោងតាមលោកផែង វណ្ណៈ បានបង្ហោះឲ្យដឹងថា៖ ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​ដែលបានដាក់ពាក្យបណ្ដឹងប្ដឹង​ នាង​ ចោម​ ខ្វាន់​ បានអោយដឹងថា​ នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ បានកោះហៅ​ នាង​ ចោម​ ខ្វាន់​ អោយចូលខ្លួនដេីម្បីបំភ្លឺបណ្ដឹងរបស់ជនរងគ្រោះទាំង​ ៥​ នាក់​ នៅថ្ងៃទី​ ៧​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៩​ ។ លទ្ធផល​បែប​ណា​នោះសូមរង់ចាំតាមដាននៅថ្ងៃនោះទាំងអស់គ្នា​ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ