• យល់ដឹង៖ ពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប

    បុណ្យអុំទូក ជាពិធីបុណ្យជាតិធំមួយក្នុងចំណោមពិធីបុណ្យជាតិធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ដែលកម្ពុជាប្រារព្ធធ្វើឡើងរៀងរាល់ខែវិច្ចិកា ដែលពេលខ្លះអាចធ្លាក់មកចុងខែតុលា ដែលជាខែចេញវស្សា នៃរដូវរកត្រី ពិធីបុណ្យអុំទូកត្រូវគេជឿថា ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណកាលមក​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ ជ័យវរ្ម័នទី៧ ក្នុងឆ្នាំ (១១៨១ នៃ គ.ស) រហូតមកដល់បច្ចុប្បន្ន ។ ដើម្បីរំលឹកដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​ (​ពួក​ចាម) នៃអាណាចក្រBandera Front Alliberament Cham.svg ចម្ប៉ា ក្នុងចម្បាំងលើទូកនាបឹងទន្លេសាប ។ ពិធីបុណ្យអុំទូកមានរយៈពេល ៣ថ្ងៃ ដោយថ្ងៃទីមួយ ជាថ្ងៃបើកកិច្ចប្រណាំងទូក ព្រះរាជាត្រូវរៀបចំព្រះទីនាំងទូកសត្វមករ២ទន្ទឹមគ្នា ធ្វើជាទីព្រ័ត ដែលកម្ពុជាបានប្រារព្ធធ្វើក្នុងរាជព្រះបាទសុីសុវត្ថ ក្នុងឆ្នាំ ១៩១៤ នេះបើយោងតាមឯកសារខ្លះៗរបស់បារាំង ។

    ប្រវត្តិដែលកើតមានពិធីបណ្ដែតប្រទីប

    នៅក្នុងឆ្នាំ (១៥២៨ នៃ គ.ស) ព្រះបាទ ចន្ទរាជា នៃអាណាចក្រលង្វែក បានបញ្ជាឲ្យស្ដេចត្រាញ់ នាមពញ្ញាតាត នៅស្រុកបាសាក់ ខេត្តបាសាក់ Flag of KKF.svg កម្ពុជាក្រោម​ ឲ្យត្រៀមទ័ពខ្មែរជើងទឹកច្បាំងជាមួយ និង ទ័ពយួនជើងទឹក ដែលបានចូលមកលុកលុយ ខេត្តព្រះត្រពាំង (បច្ចុប្បន្នវៀតណាមហៅ ត្រាវិញ) ដឹកនាំដោយ ស្ដេចត្រាញ់យួន នាមម៉ាក ដាងដុង នៃអាណាចក្រដាយវៀត ។ ក្រោយពេលទទួលជ័យជំនះ ស្របពេលដែលព្រះបាទពញ្ញាចន្ទឡើងសោយរាជ ក្នុងឆ្នាំ (១៥២៩ នៃ គ.ស) ទើបទ្រង់បង្កើតឲមានពិធីបណ្ដែតប្រទីបនេះឡើង ដើម្បីជាការអបអរជ័យជំនះខាងជើងទឹកផង និង ដើម្បីដឹងគុណដល់ព្រះម៉ែគង្គារផង ទ្រង់បានបង្កើតឲមានការបណ្ដែតប្រទីបជារៀងរាល់ឆ្នាំជាមួយនិងភ្លើងទាននៅពេលរាត្រី ដើម្បីជាការអបអរជ័យជំនះផង និងដើម្បីដឹងគុណដល់ព្រះម៉ែគង្គាផង ពេលនោះមកប្រជារាស្ត្របានប្រតិបត្តិគ្រប់គ្នាក្នុងការលយប្រទីប តូចៗជាមួយនិងការបួងសួងរហូតមកដល់សព្វថ្ងៃនេះ ហើយថៃបានចម្លងពីកម្ពុជា ហៅថា ឡូយក្រាថង ដែលបំឡែង ចេញពីពាក្យ កន្ទោង របស់ខ្មែរ ។

    ប្រវត្តិដែលកើតមានពិធីអកអំបុក និង សំពះព្រះខែ

    ប្រវត្តិពិធី អកអំបុក និងសំពះព្រះខែ ប្រវត្តិនេះមានមកយូលង់ណាស់មកហើយ ដែលគេជឿថា ក្នុងរាជព្រះបាទ បរមរាជា ក្នុងឆ្នាំ (១៥៦៨ នៃ គ.ស) ដែលកើតឡើងតាមរយៈព្រះសុបិន របស់ព្រះអង្គ ដែលព្រះអង្គសុបិនឃើញខ្លួនឯងជាបុរសព្រាហ្មណ៍ព្រៃ មានន័យថាអ្នកបរបាញ់ ក្នុងសុបិននោះទ្រង់មិនបរបាញ់សត្វព្រៃនោះទេ ព្រោះទ្រង់គោរពនូវពុទ្ធសាសនា ទ្រង់បានបង្កាត់ភ្លើងកម្ដៅខ្លួននិងសុខចិត្តអត់អាហារដោយការទ្រាំ គ្រានោះមានទន្សាយមួយបានសម្ដៅមកទ្រង់ហើយពោលថាបើឃ្លានអ្នកអាចបរិភោគសាច់ខ្ញុំបាន ពោលចប់ទន្សាយក៏ហក់ចូលភ្លើងដែលបង្កាត់នោះភ្លាម ពេលនោះទ្រង់បានយកដៃទៅទ្រទន្សាយនោះហើយពោលថា យើងមិនចង់សុីឯងនោះទេ ហើយក៏ព្រលែងទន្សាយនោះទៅវិញ ដោយក្ដីរំជួលចិត្តរបស់ព្រះឥន្ទ្រដែលមកសាកល្បងចិត្តបុណ្យជាមួយនិងព្រះបាទ បរមរាជ រំពេចនោះ ទន្សាយនោះក៏ហក់ចូលភ្លើងម្ដងទៀត ដើម្បីបានជាអាហារដល់ព្រាហ្មណ៍នោះ ដោយក្ដីអាណិតទៅលើសត្វទន្សាយទ្រង់បួងសួងដល់ព្រះម៉ែគង្ហីង ព្រះធរណី សុំឲរូបទន្សាយមាន ឌិតជាប់នៅលើដួងព្រះចន្ទ ក្នុងសុបិននោះ ព្រះម៉ែគង្ហីងព្រះធរណី បានយកថ្មសចង្កូមកែវ ដែលយើងហៅថាម្នាងសិលា គូររូបទន្សាយលើដួងព្រះចន្ទ ហើយប្រាប់ថាទន្សាយនោះគឺ ព្រះឥន្ទ្រចង់មកសាកល្បងចិត្តបុណ្យរបស់ព្រះអង្គបន្ទូលប្រាប់ចប់ ព្រះបរមរាជាក៏ភ្ញាក់ដឹងព្រះកាយ ។ ក្រោយភ្ញាក់់ពីសុបិន ទ្រង់បាននាំមហេសីទ្រង់ទៅមើលព្រះចន្ទពេញវង្សដែលមានរាង្គជារូបទន្សាយក្នុងនោះពិតមែនទើបទ្រង់បង្កើតឲមានពិធីសែនព្រេនដល់ព្រះឥន្ទ្រដែលនិមិត្តកាយជាសត្វទន្សាយក្នុងដួងព្រះចន្ទនោះ ដែលរណ្ដាប់ទាំងអស់ជាដង្វាយដែលសត្វទន្សាយចូលចិត្ត ហើយទ្រង់បានបញ្ជារឲនាមុឺនសេនាសាងសង់វត្តមួយដើម្បីបូជាដល់ព្រះឥន្ទ្រ ដែលមានឈ្មោះថា (វត្តព្រះឥន្ទ្រ) ក្នុងខេត្តកំពង់ឆ្នាំង ហើយក្រោយមកបានប្ដូរឈ្មោះមក វត្តព្រះឥន្ទ្រទេពវិញ ដោយការសាងរូបបដិមាព្រះពុទ្ធដែលមាននៅក្នុងខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ ។

    សរុប

    ជាការពិតណាស់ ប្រវត្តិដែលរួមបញ្ចូលគ្នានៃពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែកើតមានដំបូងក្នុងរាជព្រះបាទ សុីសុវត្ថ ក្នុងឆ្នាំ ១៩១៤ យោងតាមឯកសារខ្លះៗរបស់បារាំង ហើយស្នាដៃទូករាជនៃ ស្ថាប័ត្យកម្មខ្មែរបានប្រើសប្រាសការរចនាមូដទូកជាច្រើនប្រភេទដូចជា ទូក សត្វមករ ទូកនាគក្បាល៥ ទូកគ្រុឌ ទូកនាគក្បាលមួយ ទូករាជហង្ស ទូកក្បាលដំរី ទូកក្រពើ ទូកហនុមានជិះយក្ស ទូកសុវណ្ណមច្ឆា ដែលមានការប្រើប្រាសដំបូងក្នុងពិធីបុណ្យអុំទូកររបស់ព្រះបាទ សុីសុវត្ថ ដែលមានទូក សត្វមករ ជាទូកទីនាំង ក្នុងការយាងទតដោយផ្ទាល់របស់ទ្រង់ ជាមួយក្រុមរាជទូត និង ក្រុមទេសាភិបាលរបស់បារាំង ។ ហើយពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ដែលបានរួមបញ្ចូលគ្នានេះមានភាពល្បីល្បាញខ្លាំងក្នុង ឆ្នាំ ១៩៤៥ ក្នុងរាជ ព្រះបាទ នរោត្ដម សីហនុ ដែលមានការ (Record) ទុកពីសំណាក់ក្រុមបារាំង ដែលមានទូករចនាមូដប្លែកដូចជា ទូកសត្វមក ទូកនាគ និង ទូកហង្ស ដែលត្រូវបាន ស្ដេចនៃប្រទេសថៃរាមាទី៩ នាម (ភូមិបុលអាល់ដុលយ៉ាដេត) សុំមកចម្លងក្បាច់ទូកពីស្ដេចកម្ពុជា ។

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ