• បរិយាកាសនៅឥណ្ឌាឈានដល់កម្រិត «អាក្រក់បំផុត» គ្រប់គ្រងលែងបាន រហូតដល់ថ្នាក់យន្តហោះត្រូវបើកចៀសចេញពីទីក្រុង

    ឥណ្ឌា៖ ការបំពុលបរិយាកាសនៅទីក្រុងដេលី បានឈានដល់កម្រិតអាក្រក់បំផុតប្រចាំឆ្នាំនេះ ពោលគឺលើសបរិមាណសុខភាពល្អ រហូតដល់ទៅជាង ៤០០លេខ ដែលបណ្តាលឱ្យយន្តហោះត្រូវបើកចៀសចេញពីទីក្រុង។ មួយសប្តាហ៍បន្ទាប់ពីបុណ្យ Diwali ផ្សែងអ័ព្ទពណ៌ត្នោតក្រាស់ដែលព័ទ្ធជុំវិញទីក្រុងនេះ មិនបានបង្ហាញពីសញ្ញានៃការផ្លាស់ប្តូរទេ។ កាលពីថ្ងៃសុក្រភាពអាសន្នផ្នែកសុខភាពសាធារណៈត្រូវបានប្រកាស ហើយលោក Arvind Kejriwal រដ្ឋមន្រ្តីនៃទីក្រុងដេលី បាននិយាយថា ទីក្រុងបានប្រែទៅជាបន្ទប់ហ្គាស។

    រហូតមកទល់ថ្ងៃអាទិត្យគុណភាពខ្យល់បានចុះខ្សោយបន្ថែមទៀត ដោយសន្ទស្សន៍គុណភាពខ្យល់វាស់ឃើញជាង ៩០០ នៅតាមតំបន់ខ្លះ ដែលលើសពីកម្រិតសុវត្ថិភាពគឺ ២៥ ដែលអង្គការសុខភាពពិភពលោកយល់ថា “មានសុវត្ថិភាព” ខណៈដែលកម្រិត ៥០០ ត្រូវបានគេចាត់ទុកថា ជាកម្រិត “គ្រោះថ្នាក់ធ្ងន់ធ្ងរ” ទៅហើយ។ ខ្យល់អាកាសកាន់តែអាក្រក់ ដែលជើងហោះហើរជាង ៣០ ត្រូវបានបញ្ជូនបន្តពីអាកាសយានដ្ឋានដេលី ទៅព្រលានយន្តហោះផ្សេង។ ការបំពុលបរិយាកាសបានឈានដល់កម្រិតដែលមិនអាចទ្រាំទ្របាន ដែលតម្រូវឱ្យសាលារៀន និងការសាងសង់ផ្សេងៗត្រូវផ្អាកសិន៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ