រឿងអាស្រូវស្នេហារបស់ស្វាមីអ្នកនយោបាយវ័យក្មេង ធី សុវណ្ណថា កំពុងតែក្លាយជាប្រធានបទក្តៅគគុកមួយសម្រាប់អ្នកលេង Facebook តាមដាននិងចង់ដឹងថា តើលោក ផែ សុវណ្ណារិទ្ធ ពិតជាមានគូស្នេហ៍ហើយបោះបង់នាងចោល មករួមរស់ជាមួយអ្នកនាង ធី សុវណ្ណថា ពិតមែនរឺយ៉ាងណានោះ ខណៈដែលលោក ហេង ឡុង បានបង្ហាញមុខនារីដែលអះអាងថា ជាគូស្នេហ៍លោក ផែ សុវណ្ណារិទ្ធ កាលពីយប់មិញ ក្រោយពេលដែលអ្នកនាង ធី សុវណ្ណថា ព្រមានប្តឹង។
ថ្មីៗនេះដែរ អ្នកនាង ធី សុវណ្ណថា ក៏បានលើកភស្តុតាងង៣ចំនុច ដែលធ្វើអោយកញ្ញា ចរិយា រូបនោះអាចនឹងពិបាកនឹងធ្វើការដោះសារ ដោយអ្នកនាង ធី សុវណ្ណថា លើកឡើងថា៖ “ខ្ញុំមានភស្តុតាង ៣ចំនុច បញ្ជាក់ថា នាងកាត់តរូប បង្កេីតភស្តុតាងក្លែងក្លាយ។ ១ នាងថា ប្តីខ្ញុំថតរូបជាមួយនាងនៅថៃ ៥ឆ្នាំមុន កាល៥ឆ្នាំមុន លិខិតឆ្លងដែនប្តីខ្ញុំ គ្មានចេញចូលប្រទេសថៃទេ រាល់ការចេញចូលក្រៅប្រទេស ខ្ញុំ និងប្តីខ្ញុំ តែងទៅជាមួយគ្នា លិខិតឆ្លងដែនយេីង ទាំងពីរ មានថ្ងៃចេញចូលដូចគ្នា ។ តេីនាង ហានបង្ហាញលិខិតឆ្លងដែន របស់នាងទេ?
២ នាងឈ្មោះ អេង ចរិយា កេីតឆ្នាំ ១៩៩៧ បច្ចុប្បន្ន នាងមានអាយុ ២២ឆ្នាំ តេី១០ឆ្នាំមុន តេីនាងមានអាយុ ប៉ុន្មាន?តេីនាងហានបង្ហាញ អត្តសញ្ញាណប័ណ្ណ ទេ? ៣ នាងថា រស់នៅជាមួយប្តីខ្ញុំ ១០ឆ្នាំ តេីនាងមានដែលផូសរូប ជាមួយប្តីខ្ញុំ លេីFacebook ទេ នាងមានសំលេង voice និយាយឆ្លេីយឆ្លងទេ? មានរូបថត ក្នុងទូរស័ព្ទទេ? ខ្ញុំរងចាំមេីលនាង ធ្វេីសន្និសីទកាសែត ថ្ងៃនេះ នាងនឹងមានទោស ករណីបង្កេីតភស្តុតាងក្លែងក្លាយ លោក ហេង ឡុង ក៏មានទោសដែរ ករណីផ្សាយព័ត៌មានក្លែងក្លាយ។” តើរឿងនេះនៅទៅជាយ៉ាងណា ?