• រដ្ឋបាល​រាជធានីភ្នំពេញ​ ប្រកាសផ្អាក​ដំណើរការ​សេវា​ដឹកជញ្ជូន​តាមកាណូត រយៈពេល ៥ថ្ងៃ ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក

    រដ្ឋបាល​រាជធានីភ្នំពេញ​ឲ្យដឹងថា​​ខ្លួន​នឹង​ផ្អាក​ដំណើរការ​សេវា​ដឹកជញ្ជូន​តាមកាណូត​រយៈពេល​ប្រាំ​ថ្ងៃ​ដើម្បី​អបអរ​ពិធីបុណ្យ​អុំទូក។

    ក្នុង​សេចក្ដីជូនដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​សរសេរថា​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់ និង​សុវត្ថិ​ភាព​ក្នុង​ពិធី​បុណ្យ​អុំទូក​ខាង​មុខនេះ​ខ្លួន​នឹង​ផ្អាក​ដំណើរការសេវា​ដឹក​ជញ្ជូនតាម​កាណូត​ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទៅ​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។

    ប្រ​ភព​បន្តថា​ក្រោយ​ចប់ពិធី​បុណ្យអុំ​ទូក​សេវានេះ​នឹង​ដាក់ឲ្យ​ដំណើរការវិញ​នៅ​ថ្ងៃទី​១៣ ​ខែវិច្ឆិកា ឆ្នាំ២០១៩៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ