កាលពីយប់មិញការប្រកួតពានរង្វាន់ក្របខណ្ឌ English Primer League សប្តាហ៍ទី ១១ រដូវកាល ២០១៩-២០២០ របស់ប្រទេសអង់គ្លេស រវាងក្រុម Everton ជាមួយក្រុមTottenham Hotspur ដោយបានក្នុងបញ្ចប់លទ្ធផលស្មើគ្នា ១ – ១។
កីទ្បាករ Dele Alli របស់ក្រុម Tottenham Hotspur រកបាន ១ គ្រាប់មុននៅនាទីទី ៦៣ ក្នុងតង់ទី២ ហើយក្រុម Eventon ក៏បានតាមស្មើ ១ គ្រាប់វិញដោយរកបានដោយកីទ្បាករ Cenk Tosun ក្នុងតង់ទី២ នាទីទី ៩០។ ក្នុងនោះកីទ្បាករ Son Heung-min បានទទួលកាតក្រហមដោយសារតែបានឈូសកីទ្បាករ Andre Gomes បាក់កជើងខាងស្តាំ ។
សូមបញ្ជាក់ថា Andre Gomes នឹងត្រូវធ្វើការវះកាត់នៅថ្ងៃច័ន្ទនេះបន្ទាប់ពីរងបួសបាក់កជើងខាងស្តាំ កាលពីថ្ងៃអាទិត្យកន្លងទៅនេះបើយើងតាមក្លឹបមួយនេះបានបញ្ជាក់៕