កាលពីពេលថ្មីៗ ផលិតកម្ម YG ដ៏ល្បីមួយនៅក្នុងប្រទេសកូរ៉េខាងត្បូងបានធ្វើការបញ្ជាក់ជាផ្លូវការអំពីកាលបរិច្ឆេទនៃការបញ្ចប់កាតព្វកិច្ចយោធារបស់សមាជិកក្រុមចម្រៀង BIGBANG ចំនួន២រូបគឺ Taeyang និង Daesung។ ដោយនៅមុននេះបន្តិច ខាងផលិតកម្មយក្សនៅកូរ៉េមួយនេះ បានប្រកាសឲ្យអ្នកគាំទ្របានជ្រាបយ៉ាងដូច្នេះថា៖
“សួស្តីនេះគឺជាផលិតកម្ម YG Entertainment យើងនឹងបង្ហាញពីព័ត៌មានលម្អិតអំពីការបញ្ចប់កាតព្វកិច្ចយោធារបស់ Taeyang និង Daesung។ យោងតាមក្រសួងការពារជាតិកូរ៉េបានឲ្យដឹងថា Taeyang និង Daesung នឹងត្រូវបញ្ចប់កាតព្វកិច្ចយោធា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩”។ យ៉ាងណាមិញខាងក្រសួងក៏បានផ្លាស់ប្តូរកន្លែងដែលពួកគេត្រូវបញ្ចប់កាតព្វកិច្ចយោធាពីទីស្នាក់ការកណ្តាលប្រតិបត្តិការមូលដ្ឋាន ដោយសារតែតំបន់នោះកំពុងតែមានមេរោគហៅថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិក ASF។ ក្នុងនោះផងដែលកន្លែងប្តូរថ្មីនោះក៏មានសភាពចង្អៀត ខាងក្រសួងក៏មានការសំណូមពរកុំឲ្យមានអ្នកគាំទ្រ និងសារព័ត៌មាន បង្ហាញវត្តមាននៅទីនោះអី ព្រោះតែបារម្ភពីសុវត្ថិភាពទាំងអស់គ្នា។ សូមរំលឹកថាប្រធានក្រុមចម្រៀង BIGBANG G-dragon ក៏ទើបតែបានបញ្ចប់កាតព្វកិច្ចយោធានានៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩កន្លងទៅនេះផងដែរ៕