• ទីបំផុត! ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បកស្រាយបំភ្លឺ ករណីក្រុមស្លៀកពាក់ស៊ីវិលចាប់គ្រឿងញៀននៅផ្លូវបឹងកក់ ហើយធ្វើស៊ីបុរសម្នាក់អស់ ២៥០០ដុល្លារ

    ក្រោយពីផ្ទុះព័ត៌មាន ដែលបងប្រុសម្នាក់ បានសូមឲ្យឧត្ដមសេនីយ៍ឯក ស ថេត មានវិធានការដោះស្រាយ ក្រោយមិត្តភក្តិរបស់គាត់ ត្រូវក្រុមស្លៀកពាក់ស៊ីវិលចាប់ដាក់ខ្នោះនៅផ្លូវបឹងកក់ ហើយធ្វើស៊ីអស់ ២៥០០ដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារនៅលើហ្វេសប៊ុក បកស្រាយបំភ្លឺថា៖ «💢សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដីរាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិលទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាលរាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។ 💢ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ ។»

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ