• CEO របស់ក្រុម​ហ៊ុន McDonald ត្រូវ​បណ្ដេញ​ចេញពី​តំណែង ក្រោយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុគ្គលិក

    (វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអាហារដ៏ល្បីរបស់សហរដ្ឋអាមេរិក McDonald បានបណ្ដេញនាយកប្រតិបត្តិ (CEO) លោក Steve Easterbrook ចេញពីតំណែងហើយ ដោយសារតែមានទំនាក់ទំនងស្នេហាជាមួយបុគ្គលិក មិនត្រូវបានបញ្ជាក់អត្តសញ្ញាណម្នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

    នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃអាទិត្យ (ម៉ោងនៅវ៉ាស៊ីនតោន) ក្រុមហ៊ុន McDonald បានបញ្ជាក់ទៀតថាទំនាក់ទំនងស្នេហាខាងលើគឺមានការព្រមព្រៀងគ្នា ប៉ុន្តែលោក Easterbrook បាន រំលោភលើគោលការណ៍ក្រុមហ៊ុន និងមានភាពលម្អៀងក្នុងការវិនិច្ឆ័យ។ តែយ៉ាងណាក៏ដោយ លោក Easterbrook ផ្ទាល់ បានទទួលស្គាល់ទំនាក់ទំនងស្នេហានេះ ដោយចាត់ទុកថាវាគឺជាកំហុសឆ្គង ព្រមទាំង ទទួលយកតាមការសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផងដែរ ហើយលោក Chris Kempczinski ដែលជាប្រធានក្រុមហ៊ុន McDonald នៅសហរដ្ឋអាមេរិកនឹងឡើងមកកាន់តំណែងជំនួស រូបលោកភា្លមៗតែម្ដង។

    គួរជម្រាបថា លោក Steve Easterbrook មានអាយុ៥២ឆ្នាំ ដែលធ្លាប់បានលែងលះម្ដងរួចហើយ បាន ចូលបម្រើការងារក្នុងក្រុមហ៊ុន McDonald នៅឆ្នាំ១៩៩៣ ដោយមានមានតួនាទីជាអ្នកគ្រប់គ្រងម្នាក់ប្រចាំ ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មុននឹងឡើងកាន់តំណែងជា CEO ក្រុមហ៊ុន McDonald នៅឆ្នាំ២០១៥៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ