ជាការពិតណាស់ សម្រាប់អ្នកមាន និង ជោគជ័យក្នុងអាជីពដូច Snoop Dogg ការចំណាយប្រាក់ជួលនរណាម្នាក់ឲ្យធ្វើការងារតូចតាចណាដែលលោកត្រូវការ គឺគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ។
ជាក់ស្ដែង អំឡុងពេលចូលរួមកម្មវិធី The Howard Stern Show តារារ៉េបដ៏ល្បីរូបនេះ បានទម្លាយថា រូបលោកបានជួលបុរសម្នាក់ឲ្យជួយមូរបារីកញ្ឆារបស់លោក ។ ក្នុងកម្មវិធីនោះដែរ Snoop Dogg ត្រូវបានចោទសួរថា ហេតុអ្វីបានលោកចាំបាច់ត្រូវជួលមនុស្ស បើគ្រាន់តែមូរបារីជក់បែបនេះ ចម្លើយយ៉ាងខ្លី លោកបានឆ្លើយថា «ខ្ញុំមិនមានពេលធ្វើវានោះទេ» ។
តារាប្រុសរូបនេះបានបន្តទៀតថា «នៅក្នុងប្រវត្តិរូបរបស់គេ បានបញ្ជាក់ថា គេជាអ្នកជំនាញខាងមូរបារី ។ បើអ្នកជំនាញចំអ្វីដែលខ្ញុំត្រូវការ ខ្ញុំនឹងជួលអ្នក» ។
ជាមួយគ្នានោះដែរ ពិធីករក៏បានសួរថា តើអ្នកមូរបារីឲ្យ Snoop Dogg ទទួលបានប្រាក់ចំណូលបែបណា ? លោកក៏បានឆ្លើយថា «ខ្ទង់ចន្លោះពី ៤ ម៉ឺន ទៅ ៥ ម៉ឺនដុល្លារក្នុង ១ ឆ្នាំ ។ កញ្ឆាគឺមានឲ្យស្រាប់ អ្វីៗខ្ញុំជាអ្នកចេញ ។ អ្វីដែលខ្ញុំមាន គាត់ក៏មាន ។ ខ្ញុំទៅទទួលសម្លៀកបំពាក់ដោយឥតគិតថ្លៃ ខ្ញុំក៏ឲ្យគាត់ខ្លះ» ៕