• ឈិន ឡុង អាយុ ៦៥ឆ្នាំហើយ ប្រាប់ថា ក្នុង​អាជីព​សិល្បៈ​ លោកពេញចិត្ត​សម្តែងក្នុងរឿងទាំង ៥ នេះជាងគេ

    ថ្វី​ដ្បិតថា​បច្ចុប្បន្ន​តារា​សម្តែង​លេង​ក្បាច់គុន​ដ៏​ល្បីឈ្មោះ Jackie Chan ឬ ច្រើន​ស្គាល់​ថា ឈិន ឡុង មាន​អាយុ​ក្បែរ ៧០ ឆ្នាំ​ហើយ តែ​គេ​មើលឃើញថា លោក​ហាក់​គ្មាន​បំណង​ចង់​ចូលនិវត្តន៍​សោះ ដែល​នេះ​ធ្វើឱ្យ​មហាជន​គ្រប់គ្នា​កោតសរសើរ​លោក​យ៉ាងខ្លាំង ។​ ​នៅក្នុង​អាជីព​សិល្បៈ​ប្រមាណ​ជាង ៥០ ឆ្នាំនេះ លោក ឈិន ឡុង បាន​ដើរតួ​ថត​ក្នុង​ខ្សែភាពយន្ត​ល្បីៗ​ជាច្រើន ទាំង​រឿង​ដែល​នៅក្នុង​ស្រុក និង រឿង​ហូលីវូដ​ល្បីៗ​ផ្សេងទៀត ។

    កេរ្តិ៍ឈ្មោះ​លោក​ត្រូវបាន​មនុស្ស​គ្រប់គ្នា​ទទួលស្គាល់ ហើយ​ស្នាដៃ​របស់លោក​តែងតែ​ត្រូវបាន​ដក់​ជាក់​ក្នុង​ចិត្ត​អ្នកទស្សនា​ជានិច្ច ។ ខាងក្រោម​នេះ​ជា​ខ្សែភាពយន្ត​កំពូល​ទាំង ៥ ដែល​លោក ឈិន ឡុង ពេញចិត្ត​ជាងគេ ហើយក៏​ទទួលបាន​ការគាំទ្រ​ខ្លាំង​ដាច់​គេ​ផងដែរ ៖

    ១/ រឿង Drunken Master ដែល​បានដាក់​បញ្ចាំង​នា​ឆ្នាំ ១៩៧៨

    ២/ រឿង Police Story ដែល​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ១៩៨៥

    ៣/ រឿង Rumble in the Bronx ដែល​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ១៩៩៥ ដែល​រឿង​នេះហើយ​ធ្វើឱ្យ​គ្រប់គ្នា​ជុំវិញ​ពិភពលោក​ស្គាល់​លោក​កាន់តែ​ជាច្រើន​

    ៤/ រឿង Project A ដែល​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ១៩៨៣ ហើយ​ក្រោយមក​មាន​វគ្គ​បន្ត​នៅ​ឆ្នាំ ១៩៨៧

    ៥/ រឿង Who Am I? ដែល​ដាក់​បញ្ចាំង​នៅ​ឆ្នាំ ១៩៩៨ ៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ