• ឃើញឡានដឹកប្រេងសាំង ជួបគ្រោះថ្នាក់ចរាចរណ៍ អ្នកភូមិនាំគ្នាទៅកើប​យក​ប្រេងទាំងមិនខ្លាចគ្រោះថ្នាក់ផ្ទុះ (មានវីដេអូ)

    មានការចែករំលែកនៅលើបណ្តាញសង្គមនូវសកម្មភាពដែលមិនគួរឲ្យកើតមាន ដោយបងប្អូនប្រជាពលរដ្ឋមួយចំនួនបានឆ្លៀតឱកាសទៅកើប​យក​​ប្រេង ខណៈដែលរថយន្តដឹកប្រេងបានជួបគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវ។ ហេតុការណ៍នេះបានកើតឡើងស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

    មហាជននៅលើបណ្តាញសង្គមបានសម្តែងការហួសចិត្តជាខ្លាំងចំពោះសកម្មភាពរបស់បងប្អូនប្រជាពលរដ្ឋ ដោយលើកឡើងថានេះមិនមែនត្រឹមតែជាគំរូអាក្រក់ក្នុងសង្គមទេ ថែមទាំងអាចមានហានិភ័យខ្ពស់ ព្រោះករណីចូល​ទៅ​កើប​យក​ប្រេង ក្នុង​ករណី​មាន​រថយន្ត​ដឹកប្រេង​មានគ្រោះថ្នាក់នេះ អាចបង្កឲ្យមានភ្លើងឆាបឆេះរងគ្រោះដល់អាយុជីវិតថែមទៀតផង៕

    ហាមដាច់ខាតការយកអត្ថបទពីវេបសេយ www.baykdang.com ដោយគ្មានការអនុញ្ញាតិ។ បើលោកអ្នក ត្រូវការអត្ថបទ សូម inbox ទៅហ្វេសប៊ុកផេច [email protected]

    ព័ត៌មានទាក់ទង៖

  • ព័ត៌មានថ្មីៗ